ក្រុមការងាររបស់ខេត្ត បានចុះបិទសាខាសាលាបង្រៀនបើកបរ ហេងចំណាន ដែលមានទីតាំងនៅក្នុង ខេត្តកំពង់ឆ្នាំងក្រោយពីមានរឿងពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន


កំពង់ឆ្នាំង ៖ យោងតាមការប្រជុំឯកភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាល
ខេត្តកំពង់ឆ្នាំង និង យោងតាមបទល្មើសជាក់ស្តែង ពីការជួញដូរគ្រឿងញៀន


១ករណី ជ្រកក្រោមស្លាកយីហោសាខាសាលា បង្រៀនបើកបរ ហេងចំណាន
ដែលសមត្ថកិច្ចបង្រាប កាលពីថៃ្ងទី២៨ ខែតុលា ឆ្នាំ២០១៦ ដែលទីតាំងស្ថិត
ក្នុង ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង  ខេត្តកំពង់ឆ្នាំង។

នៅព្រឹកថៃ្ងទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពរដ្ឋបាល
ខេត្តកំពង់ឆ្នាំង បានចាត់អោយក្រុមការងាររបស់ខេត្តមួយក្រុម ដឹកនាំដោយលោក
គង្គ ឃាង អនុប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត និង លោកវរៈសេនីយ៍
ឯក ជុន ថារិទ្ធ ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង ដោយមានការ ចូលរួមពីសមត្ថ
កិច្ចពាក់ព័ន្ធ និង អាជ្ញាធរដែនដី បានចុះបិទសាខាសាលាបង្រៀនបើកបរឈ្មោះ
ហេងចំណាន ចំនួន៣កន្លែង មិនអនុញ្ញាតអោយធ្វើអាជីវកម្មបន្តទៀត។ ដែលមាន
ទីតាំង សាខាទី១ស្ថិតក្នុង ភូមិសុបិន ឃុំពានីស្រុកកំពង់ត្រឡាច ,ទីតាំងសាខាទី២
ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ និង ទីតាំងទី៣ស្ថិត ក្នុងភូមិឡទឹកត្រី សង្កាត់
កំពង់ឆ្នាំង ដើម្បីធ្វើការទប់ស្កាត់កុំអោយមានការ រីករាលដាល ការជួញដូរគ្រឿងញៀន ដល់លោកគ្រូ និង កូនសិស្សដែលបានចូលមករៀនបើកបរ នៅសាខាសាលាបង្រៀន
បើកបរ ហេងចំណាននិងកន្លែងផ្សេងៗទៀត។គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ
,ផ្ទះសំណាក់,ក្លឹបកំសាន្ត,ហាងខារ៉ាអូរខេ,អាហារដ្ឋាន និង កន្លែងធ្វើអាជីវកម្មផ្សេងៗ
ទៀត នៅទូទាំងខេត្តកំពង់ឆ្នាំងបើពិនិត្យឃើញមានការជួញដូរ និង ការប្រើប្រាស់
គ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរដែនដី និង
សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការណ៍ទប់ស្កាត់ អោយបានទាន់ពេលវេលា។

ក្នុងករណីមានការជួញដូរ និង ការប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន
មិនបានចូលរួមសហការ ជាមួយអាជ្ញាធរដែនដី និង សមត្ថកិច្ចពាក់ព័ន្ធនោះ ក្នុង
ករណីសមត្ថកិច្ចធ្វើការពិនិត្យ និង ស៊ើបអង្កេតឃើញនៅក្នុងទីតាំងរបស់ខ្លួនគ្រប់គ្រង
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និង ធ្វើការបិទការធ្វើ អាជីវកម្មរបស់
អស់លោក លោកស្រីភ្លាម ដោយស្របនិតិវិធីច្បាប់ និង មិនអនុញ្ញាតអោយបន្តធ្វើអាជីវ

កម្មបន្តទៀតឡើយ៕

DSC07595 DSC07596 DSC07599 DSC07602 DSC07619