ខេត្តកំពង់ឆ្នាំងប្រារព្ធពិធីជូនដំណើរកីឡាករ កីឡាការីនីប្រណាំងទូកចំនួន១.០៨៨នាក់ ទៅចូលរួមព្រះពិធីប្រណាំងទូកទូទាំងប្រទេសនៅរាជធានីភ្នំពេញ


កំពង់ឆ្នាំង៖នៅព្រឹកថៃ្ងទី១១ខែវិច្ឆិកាឆ្នាំ២០១៦នៅវត្តកំពង់ត្រឡាចក្រោមឃុំកំពង់ត្រឡាច
ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងមានប្រារព្ធពិធីជូនដំណើរកីឡាករកីឡាការីនីទូកចែវទូក


អ៊ុំរបស់ខេត្តកំពង់ឆ្នាំងទៅចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះ
ព្រះខែ និងអកអំបុកនៅទូទាំងប្រទេស។ពិធីនេះប្រារព្ធក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង
គង់សំអុលឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីព្រះបរមរាជវាំងដោយមានការអញ្ជើញចូលរួមពី
ឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង,លោកជំទាវកែច័ន្ទមុនី
អ្នកតំណាងរាស្រ្ត,ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវឯកឧត្តម
លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត,លោកលោកស្រីប្រធានអនុប្រធាន
អង្គភាពជុំវិញខេត្តអាជ្ញាធរក្រុងស្រុកទាំង៨យ៉ាងច្រើនកុះករ។

ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តបានអោយដឹងថា៖ក្នុងឆ្នាំ២០១៦នេះខេត្តបានជ្រើសរើស
ទូកចំនួន២១ទូកទៅប្រឡងប្រណាំងដែលមានកី​ឡាករកីឡាការីនីសរុបចំនួន១.០៨៨នាក់
ស្រី១១៧នាក់។ក្នុងនោះមានទូកចែវនារី១ទូក ,ទូកចែវបុរស៩ទូក, ទូកអុំ នារីខ្នាតវែង១ទូក,
ទូកអុំបុរសខ្នាតវែង១ទូក, និងទូកអុំបុរសខ្នាតអន្តរជាតិចំនួន៩ទូកមកពីក្រុង/ស្រុកចំនួន៦
ក្នុងខេត្តកំពង់ឆ្នាំង។

ជំនួសមុខអោយអនុគណៈកម្មការដឹកនាំទូកខេត្ត និងកីឡាករកីឡាការីនីទូកអុំទូកចែវទាំងអស់
ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចចៅហ្វា
វាំងគង់សំអុល,ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង,គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត និងនៅ​ក្នុងអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិនិងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ និងបានផ្តល់ជាសម្ភារៈថវិកានិងស្មារតី ញ៉ាំងអោយពិធីជូនដំណើរខាងលើនេះ ប្រព្រឹត្តិទៅប្រកប
ដោយបរិយាកាសរីករាយ និងពោរពេញដោយក្តីសង្ឃឹម ក្នុងការទទួលជ័យជំនះយកមកជូនខេត្តវិញ។  ក្នុងឱកាសនោះដែរសម្តេចចៅហ្វាវាំងគង់សំអុលបានមានប្រសាសន៍ផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ និងកីឡាករកីឡាការីនីទាំងអស់ថា៖ក្នុងនាមជា កីឡាករកីឡាការីនីតំណាងអោយខេត្តទាំងមូល
ត្រូវខិតខំប្រឹងប្រែងអោយអស់ពីកំលាំងកាយកំលាំងចិត្ត ប្រកួតយកជ័យជំនះអោយខាងតែបាន។រក្សាអោយបាននូវសន្តិសុខសណ្តាប់ធ្នាប់ បទបញ្ជាររបស់គណៈកម្មការជាតិ រៀបចំការប្រណាំងទូក ដោយប្រកាន់ខ្ជាប់នូវវិន័យសេចក្តីថ្លៃថ្នូរ សីលធម៌ សុជីវធម៌ ដ៍ប្រពៃសក្តិសមជាកីឡាករ​កីឡា​ការីនី។ ត្រូវមានសាមគ្គីភាពទូលំទូលាយ និងត្រូវចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាមាន
អាសន្នកើត ឡើង ត្រូវថែទាំសុខភាពផ្ទាល់ខ្លួនអោយបានល្អទាំងការដើរហើរការសំរាកការហូបចុក
ដើម្បីអោយមានសុខ​ភាព​ល្អ កំលាំងមាំមួន យកជ័យជំនះអោយបានលើគូរប្រកួត ជាពិសេសការដើរលេងកំសាន្តនៅពេលយប់ សូមកុំ នាំជម្ងឺអេដស៍មកចូលផ្ទះ ហើយត្រូវមាន
ទំនាក់ទំនងល្អជាប្រចាំជាមួយអនុគណៈកម្មការដឹកនាំទូករបស់ខេត្ត ដើម្បីដោះ ស្រាយសភាព
ការណ៍ទូទៅដែលកើតមានឡើង។
នៅចុងបញ្ជាប់សម្តេចចៅហ្វាវាំងគង់សំអុលព្រមទាំងគណៈអធិបតីបានប្រគល់ថវិកាគ្រឿង
ឧបភោគបរិភោគ ភេសជ្ជៈនិងសំភារៈមួយចំនួនជូនដល់គណៈកម្មាការទូកទាំង២១ផងដែរ៕

vannak

14991896_635303396657875_5787467569028100683_n 15027584_635302123324669_1394997612584984107_n 15027841_635301946658020_5078634749161117784_n S4350003 S4350007 S4350008 S4350010 S4350018 S4350020 S4350021 S4350022 S4350023 S4350024 S4350027 S4350030 S4350031 S4350032 S4350033 S4350034 S4350035 S4350041 S4350042 S4350043 S4350045 S4350046