ឯកឧត្តមឈួរច័ន្ទឌឿនបានជួបសំណេះសំណាលនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនិងកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាៈ
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា


តែងតែនឹករលឹកនិងគិតគូរពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ
ជាងគេក្នុងសង្គមនិងកុមារកំព្រាគ្មានទីពឹងដែលជួបការលំបាកដោយមិនប្រកាន់ពូជ
សាសន៍និងនិន្នាការនយោបាយឡើយ។ឯកឧត្តមបានមានប្រសាសន៍បែបនេះនៅ
ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនិង
កុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងសរុបចំនួន១៥០នាក់ ដែលមកពី
ក្រុង១និងស្រុកចំនួន៥ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នៅ
ក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងបន្តទៀតថា៖ ដោយសារការមានទំនាក់
ទំនងល្អរវាងគណៈអភិ បាលខេត្តកំពង់ឆ្នាំង និងមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង ជា
មួយអាជីរករជនជាតិចិន លោក តៃ ចាងហួរ ប្រ ធានក្រុមហ៊ុន ចេងជីងអាឃីឆេកឈ័រ
និងលោក ចិន ស៊ាំងអ៊ី ប្រធានក្រុមហ៊ុនសំណង់ តុងគ័ង និងក្រុមគ្រួសារ បានបរិចាគ
ថវិកាចំនួន១.១៧៣០ដុល្លា ទិញអង្ករ គ្រឿងឧបភោគបរិភោគ និងសម្ភារះ ចែកជូន
ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ និងកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាខេត្ត
កំពង់ឆ្នាំងក្នុងថ្ងៃនេះ។

ទន្ទឹមនេះដែរដើម្បីអោយវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំងកាន់តែមានភ្ញៀវ
មកកំសាន្តច្រើនទៀតនោះ  ប្រជាពលរដ្ឋក្នុងខេត្តយើង ពិសេសសិស្សានុសិស្ស

គួរតែខិតខំរៀនភាសាចិនមួយទៀតអោយបានចេះចាំល្អ ព្រោះភ្ញៀវទេសចរណ៍ចិន
ក៏មកលេងនៅក្នុងខេត្តកំពង់ឆ្នាំងយើងច្រើនផងដែរ ម៉្យាងទៀ តភាសាចិនក៏ជាភាសា
ពាណិជ្ជកម្មមួយដ៏សំខាន់ផងដែរ ព្រោះប្រទេសចិនក៏ជាមហាអំណាចសេដ្ឋកិច្ចមួ
យផងដែរនៅលើឆាកអន្តរជាតិ។

នៅក្នុងពិធីនេះ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងបាន
អោយដឹងថា៖ នៅក្នុងថ្ងៃនេះក្រុមហ៊ុនចិនទាំង២ខាងលើ បានជួយឧបត្ថម្ភអង្ករចំនួន
១០តោន  ទឹកត្រី១០០យួរ  ទឹកស្អីវ១០០យួរ  មី១០០កេសសំរាប់ចែកជូនប្រជាពលរដ្ឋ
ក្រីក្រចំនួន១០០គ្រួសារមកពីក្រុងស្រុកចំនួន៦ និងថវិកាសំរាប់ផ្គត់ផ្គង់ម្ហូបអាហារប្រចាំ
ថ្ងៃកុមារនៅក្នុងមណ្ឌលរយះពេល១ខែ ខោអាវកុមារម្នាក់ៗ២កំប្លេរ  កាបូបសិស្ស៤៨
កាបូប  ស្បែកជើងម្នាក់ៗ១សំរាប់  កង់១០គ្រឿងសំរាប់សិស្សកុមារកំព្រារៀនភាសាចិន
សម្ភារៈទាំងអស់ខាងលើនេះសរុទឹកប្រាក់មានចំនួន១.១៧៣០ដុល្លា។

លោក ថោង ចំរើន បានលើកឡើងថា៖ ជំនួសមុខអោយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោក
តៃ ចាងហួរ ប្រ ធានក្រុមហ៊ុន ចេងជីងអាឃីឆេកឈ័រ និងលោក ចិន ស៊ាំងអ៊ី
ប្រធានក្រុមហ៊ុនសំណង់ តុងគ័ង និងក្រុមគ្រួសារដែលបានបរិចាគថវិកាខាង
លើនេះជួយដល់ប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រាខេត្តកំពង់ឆ្នាំង យើងទាំង
អស់គ្នាសូមជូនពរអោយក្រុមហ៊ុ នលោកទាំង២ ដំណើរការ្វើអាជីវកម្មទទួល
បានជោគជ័យធំៗថែមទៀត និងសង្ឃឹមថា៖ ថ្ងៃខាងមុខក្រុមហ៊ុនលោក នឹង
ចូលរួមជួយប្រជាពលរដ្ឋកម្ពុជាជាបន្តទៀត៕ vannak

DSC07129 DSC07137 DSC07141 DSC07143 DSC07144 DSC07151 DSC07160 DSC07163 DSC07164