កំពង់ឆ្នាំង ៖ ក្រុមការងារថ្នាក់ជាតិចុះខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក
ជំទាវជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានក្រុមការងារ
ថ្នាក់ជាតិចុះខេត្តកំពង់ឆ្នាំង,ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្ត
កំពង់ឆ្នាំងនិងលោកជំទាវឈឹមស្រីមុំ,ថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្ត
អាជ្ញាធរដែនដីព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តនៅព្រឹកថៃ្ងទី០៥ខែ
វិច្ឆិកាឆ្នាំ២០១៦បានដង្ហែអង្គកឋិនទានសាមគ្គីមកកាន់វត្តចំនួន២ក្នុង
ខេត្តកំពង់ឆ្នាំង ដើម្បីដង្ហែរវេបច្ច័យប្រគេន ព្រះចៅអធិការដែលគង់
ចាំព្រះវស្សាក្នុងវត្តទាំង២គឺវត្តត្រឡែងកែងស្ថិតក្នុងឃុំលង្វែកស្រុក
កំពង់ត្រឡាចនិងវត្តទួលអំពិលស្ថិតក្នុងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់
ឆ្នាំងសំរាប់ទុកបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្ត។
ព្រះចៅអធិការវត្តទាំង២បានមានសង្ឃដីការថា ៖ព្រះសង្ឃជាស្រែ
បុណ្យរបស់ ពុទ្ធបរិស័ទដោយបានទទួលផលបុណ្យមួយចំណែក និង
មួយចំណែកទៀតបានឧទ្ទិសទៅដល់មាតាបិតានិងអ្នកដ៏មានគុណ
របស់ខ្លួនឯមួយចំណែកទៀតជាបុណ្យដែលខ្លួនជាអ្នកធ្វើត្រូវបានទទួល
ដោយខ្លួនឯង។ម៉្យាងវិញទៀត ដើម្បីលើកស្ទួយព្រះពុទ្ធសាសនាដែល
ជាសាសនារបស់រដ្ឋ។
អង្គឋិនសាមគ្គីបានកត់ត្រៃនូវវត្តត្រឡែងកែងទឹកប្រាក់រៀល
សរុប១៨.៣០០.០០០រៀលនិងប្រាក់ដុល្លា៣៣០០ដុល្លានិងបានកត់
ត្រៃវត្តនូវទួលអំពិលទឹកប្រាក់រៀលសរុបចំនួន៣០.៧៨០.០០០រៀល
និងប្រាក់ដុល្លាសរុប២.១៥២ដុល្លាទុកកសាងសមិទ្ធផលនានាក្នុងវត្ត។ ព្រះចៅអធិការវត្តនិងព្រះសង្ឃក្នុងវត្តបានសូត្រមន្តប្រោះព្រហ្មទៅ
តាមប្រពៃណីសាសនា ដើម្បីឧទ្ទិសកុសលនៃបុណ្យនេះជូនវិញ្ញាណ
ក្ខន្ធមាតាបិតាជីដូនជីតា និងក្រុមញាតិសាច់សាលោហិតរបស់លោក
ជំទាវជូប៊ុនអេង,ឯកឧត្តមឈួរច័ន្ទឌឿននិងលោកជំទាវនិងសហការី
ព្រមទាំងពុទ្ធបរិស័ទជាម្ចាស់អង្គកឋិនទានទាំងអស់ ដែលបានចែក
ឋានទៅនោះអោយទទួលបានបុណ្យកុសលកុំបីខកខានឡើយ។
ក្នុងពិធីបុណ្យកឋិននោះលោកជំទាវជូប៊ុនអេងនិងឯកឧត្តម
ឈួរច័ន្ទឌឿននិងលោកជំទាវព្រមទាំងសហការីបានប្រគេនបច្ច័យ
ដល់ព្រះសង្ឃដែលគង់ក្នុងវត្តទាំង២និងបានចែកសៀវភៅថវិកា
ដល់សិស្សានុសិស្ស,សមត្ថកិច្ចនិងអាជ្ញាធរដែនដីដែលបាន
ចូលរួមផងដែរ ៕vannak