វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ដោះស្រាយទុក្ខ កង្វល់ប្រជាពលរដ្ឋនៅស្រុករលាប្អៀររបស់ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង អាណត្តិទី២


កំពង់ឆ្នាំង៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មាន
សាធារណៈរបស់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាខេត្តកំពង់


ឆ្នាំងអាណត្តិទី២ ដំណោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋមួយចំនួន
ដែលអាជ្ញាធរដែនដីបំរើគាត់មិនបានល្អកន្លងមក បានធ្វើឡើងនៅព្រឹក ថ្ងៃទី០៨
ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក
ជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមឈួរច័ន្ទឌឿនអភិបាល
ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត,
ស្រុករលាប្អៀរ គណៈអភិបាលស្រុក មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ប្រធាន
ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ
មកពីឃុំក្នុង ស្រុករលាប្អៀរសរុបចំនួន៤០០នាក់ផងដែរ។
តំណាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានជាច្រើននាក់បាន លើកឡើង
អំពីក្តីកង្វល់ របស់ពួកគាត់កន្លងមកសំណូមពរដល់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តមានដូចជា៖បញ្ហាគ្រឿងញៀន,បញ្ហាក្មេងទំនើង,
បញ្ហាបទល្មើសនេសាទបញ្ហាទំនាស់ដីធ្លី,បញ្ហាបរិស្ថាននិងបាត់
សោភ័ណភាពនៅផ្សារ៣ក្នុងស្រុករលាប្អៀរ,បញ្ហាអគ្គីសនីចុះតែតម្លៃ
តែគីឡូឡើង,បញ្ហាឡានដឹកថ្មនៅឃុំពង្រធ្វើខូចផ្លូវនិងប៉ះពាល់ដល់
សុខភាពប្រជាពលរដ្ឋនិងសិស្សានុសិស្ស,បញ្ហាអត្តសញ្ញាណប័ណ្ណ
មានការយឺតយ៉ាវនិងធ្វើហើយបាត់,បញ្ហាឈួសដីព្រៃលិចទឹកនៅក្នុងឃុំ
ស្វាយជ្រុំ, និងបញ្ហាមួយចំនួនទៀត និងសំណូមពរ នៅក្នុងមូល
ដ្ឋានឃុំរបស់ពួកគាត់។
ចំពោះបញ្ហានិងកង្វល់សំខាន់ៗដែលត្រូវដោះស្រាយជូនប្រជាពល
រដ្ឋ ឯកឧត្តម ឈួរច័ន្ទឌឿនអភិ បាលខេត្តកំពង់ឆ្នាំងបានធ្វើការបក
ស្រាយ និងបានអោយមន្ទីរជំនាញនិងអាជ្ញាធរដែនដី សិក្សាដើម្បី
ដោះស្រាយជូនប្រជាពលរដ្ឋស្របតាមច្បាប់ ហើយសំណួរនិង
សំណូមពរនៅសេសសល់ របស់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ
ដែលបានលើកឡើងមួយចំនួនទៀត ក្រុមប្រឹក្សាខេត្តនិង
គណៈអភិបាលខេត្ត និងទទួល យកទៅពិភាក្សាជាមួយជំនាញនិង
សុំយោបល់ថ្នាក់លើ ដោះស្រាយជូនអោយបានសមស្រមតាមច្បាប់ ដើម្បីអោយអាជ្ញាធរនិងប្រជាពលរដ្ឋទទួលយកបានទាំងអស់គ្នា។
លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបាន
មានប្រសាសន៍បិទអង្គវេទិកានាពេលនោះដោយបានថ្លែងបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែ
គិតគូរដល់ បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជា
ពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី មន្ត្រីរាជការ ប៉ុន្តែការដោះ
ស្រាយផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះប្រជាពលរដ្ឋត្រូវតែមាន
ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំគណៈបក្សប្រជាជនកម្ពុជា កុំចាញ់ការញុះញង់របស់អ្នកដទៃនិងអ្នកនយោបាលបោកប្រាស់របស់
ជនអគិតអោយមួយក្តាប់តូចអោយសោះគឺត្រូវជឿទុកចិត្តលើការដឹកនាំ
របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនដែលមានសម្តេចអគ្គមហាសេនា
បតីតេជោ ហ៊ុនសែន ជាប្រមុខ ។
ក្រោយពីបានស្តាប់ការបកស្រាយរបស់គណៈអធិបតីនិងជំនាញរួច
មក ធ្វើអោយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋមានសេចក្តីរីករាយ
យ៉ាងខ្លាំង ទោះបីការដោះស្រាយមិនទាន់បានមួយចំនួនតូចក៏ដោយ
នូវបញ្ហានិងកង្វល់ដែលពួកគាត់បានលើកឡើងក៏ដោយ ក៏ពួកគាត់
បានអស់ចិត្តដែរ ព្រោះតែក្រុមប្រឹក្សានិងគណៈអភិបាលខេត្តនិង
ជំនាញទាំងអស់យកបញ្ហាដែលបានលើកឡើងនូវក្តីកង្វល់របស់ពួក
គាត់ថានឹងយកទៅដោះស្រាយអោយបានសមស្រប និងអាចទទួល
យកបានទាំងអស់គ្នា៕vannak

14961299_633865826801632_1514423387_n 14963444_633868023468079_1765735968_o 14975721_633867930134755_274854833_o 14975736_633867606801454_654367348_o 14975939_633867336801481_1168204925_o 14975976_633867786801436_647355181_o 14976095_633868073468074_1701683374_o 14996573_633865963468285_999726849_n 14997267_633866896801525_955651919_n 15032356_633865620134986_1093505191_n 15033689_633866060134942_716916763_n 15034391_633867683468113_344827787_o 15044666_633867473468134_1920446375_o