កំពង់ឆ្នាំង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិតគន់គីមអគ្គមេបញ្ជាការរង
និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនិងជាអគ្គលេខា
ធិការសមាគមអតីតយុទ្ធជនកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា
សេនាបតីតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥នាយក
រដ្ឋមន្រ្តីនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានថៃ្លងថា៖ជានិច្ចជា
កាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ
របស់បងប្អូនយោធិនអតីត និងគ្រួសារយោធិនអតីត ដោយបានអនុវត្ត
គោលនយោបាយជាតិចំពោះអតីតយុទ្ធជននិងក្រុមគ្រួសារអតីតយុទ្ធជន។
ឯកឧត្តមបានថ្លែងបន្តទៀតថាៈ ជ័យជំនៈ៧មករា សុខសន្តិភាព និងអ្វីៗទាំង
អស់ដែលមាននៅក្នុងពេលនោះ មិនអាចកាត់ផ្តាច់បានពីគុណបំណាច់ របស់
អតីតយុទ្ធជនយើង និងក្រុមគ្រួសារគេឡើយ។ឯកឧត្តមបានថ្លែងបែបនេះ
នៅពេលដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលនិងសាកសួរ
សុខទុក្ខជាមួយយោធិនអតីតនិងគ្រួសារយោធិនអតីតចំនួន៥០០គ្រួសារ
មកពីក្រុងកំពង់ឆ្នាំង,ស្រុកទឹកផុស,ស្រុករលាប្អៀរនិងស្រុកសាមគ្គីមានជ័យ
ក្នុងខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង៩ព្រឹកថៃ្ងទី០៤ខែវិច្ឆិកាឆ្នាំ២០១៦នៅក្នុងទី
បញ្ជាការវរៈលេខ១ស្រុកទឹកផុសដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម
ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម អស់លោក មេបញ្ជាការរង
យោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹកកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរជុំវិញ
ខេត្តអាជ្ញាធរដែនដី ព្រមទាំងបងប្អូនយោធិនអតីតនិងគ្រួសារយោធិនអតីត
សរុបចំនួន ៥០០នាក់ផងដែរ។
ក្នុងឱកាសនោះផងដែរឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតគន់គីមអគ្គ
មេបញ្ជាការរងនិងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ
និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបាននាំយកថវិការបស់
សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនឧបត្ថម្ភ
ដល់យោធិនអតីតនិងគ្រួសារយោធិនអតីតចំនួន៥០០គ្រួសារក្នុងមួយគ្រួសារៗ
ទទួលបានថវិកា៥ម៉ឺនរៀលផងដែរ។
យោធិនអតីតនិងគ្រួសារយោធិនអតីតចំនួន៥០០គ្រួសារបានថ្លែងអំណរគុណ
យ៉ាងជ្រាវជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានលះ
បង់កំលាំងកាយចិត្តដើម្បីជាតិមាតុភូមិបានដឹកនាំរំដោះប្រទេសជាតិរួចផុតពី
របបប្រល័យពូជសាសន៍ប៉ុលពតបន្តការពារនិងកសាងប្រទេសតាំងពីបាតដៃ
ទទេនិងចុងក្រោយនេះដោយសារតែនយោបាយឈ្នះឈ្នះរបសើសម្តេចតេ
ជោហ៊ុនសែនបានរំលាយចោលអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុងបានធ្វើ
អោយប្រទេសជាតិមានសុខសន្តិភាពសេ្ថរភាពគ្រប់ទីកន្លែងហើយបន្តអភិវឌ្ឍន៍
ប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ។
តំណាងយោធិនអតីតនិងគ្រួសារយោធិនអតីតចំនួន៥០០គ្រួសារបានប្តេជ្ញា
គាំទ្របោះឆ្នោតជូនសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៅអាណត្តិ
ក្រោយៗទៀតដើម្បីបន្តដឹកនាំប្រទេសអោយកាន់តែរីកចំរើននិងទទួល
សមិទ្ធផលថ្មីៗបន្ថែមទៀត។តំណាងយោធិនអតីតនិងគ្រួសារយោធិន
អតីតចំនួន៥០០គ្រួសារក៏បានជូនពរសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
និងបុត្រាបុត្រីព្រមទាំងចៅៗសូមមានសុខភាពល្អនិងជួបនូវពុទ្ធពរទាំង
បួនប្រកាគឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ ៕vannak