កំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិតគន់គីមអគ្គមេបញ្ជាការរង
និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅវេលាម៉ោង
៨ព្រឹកថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ បានចុះសាកសួរសុខទុក្ខនិងនាំយកចែក
អាវរងារ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងទីបញ្ជាការបញ្ជាការវរៈ
លេខ១ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ដល់នាយទាហ៊ាន នាយទាហ៊ានរង
នាយអាវុធហត្ថ នាយនគរបាល មកពី១៦អង្គភាព ចំនួន១.៥៤២នាក់ចំណុះ
អោយយោធភូមិភាគពិសេស។
នៅក្នុងពិធីនេះ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកឧត្តមត្រី
ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកមេបញ្ជការ មេ
បញ្ជការ ទាំង១៦អង្គភាព ចំណុះយោធភូមិភាគពិសេស និងនាយទាហ៊ាន នាយ
ទាហ៊ានរង នាយអាវុធហត្ថ នាយនគរបាល ចំនួន៣០០នាក់ដែលមកទទួលអាវ
រងារ ម្នាក់មួយៗ ពីឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិតគន់គីមអគ្គមេបញ្ជាការរង
និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនិងសហការី។
នាយទាហ៊ានតំណាងអោយនាយទាហ៊ាន នាយទាហ៊ានរង នាយអាវុធហត្ថ
នាយនគរបាល ចំនួន៣០០នាក់នៅក្នុងពិធីនេះបានថ្លែងថា៖ ក្រោមការដឹកនាំ
របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា
ចក្រកម្ពុជា បានធ្វើអោយកងយោធពលខេមរភូមិន្ទមានការរីកចំរើនលើគ្រប់
វិស័យ ដោយបានបំពាក់សព្វាវុធទំនើបៗគ្រប់គ្រាន់គ្រប់អង្គភាព ដើម្បីការពារ
បូរណភាពដែនដីមិនអោយសត្រូវឈ្លានពានបានឡើយ។ កន្លងមកទោះប្រទេស
ជាតិស្ថិតក្នុងសុខសន្តិភាព ឬស្ថិតក្នុងសង្គ្រាមយ៉ាងណាក្តី សម្តេចតេជោ
ហ៊ុន សែន តែងគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ពជានិច្ច
មិនថានៅសមរភូមិមុខ ឬនៅសមរភូមិក្រោយឡើយ។
ក្នុងនាមកងទ័ព ជានាយទាហ៊ាន នាយទាហ៊ានរង នាយអាវុធហត្ថ នាយនគរបាល ទាំងអស់យើងខ្ញុំសូមគាំទ្រគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលជានិច្ច
ប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា
និងគាំទ្របេក្ខភាព សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ ដើម្បីដឹកនាំ
ប្រទេសកម្ពុជាប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តមនាយឧត្តមសេនីយ៍គន់គីម បានថ្លែងនៅក្នុងពិធីនេះថា៖ អាវរងារទាំងអស់
នេះគឺជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ
ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ កន្លងមកសម្តេច ហ៊ុន សែន ក៏ធ្លាប់បានឆ្ងងកាត់
ជីវិតជាយុទ្ធជនម្នាក់នៅក្នុងសង្គ្រាម ដូច្នេះរាល់សុខទុក្ខរបស់យុទ្ធជនគឺសម្តេច
បានស្គាល់យ៉ាងច្បាស់ ដែលពេលនេះ នៅក្នុងរដូវរងារសម្តេចបានជួយឧបត្ថម្ភ
អាវរងារដល់នាយទានហ៊ាន នាយទាហ៊ានរងយើងម្នាក់មួយៗ នៅគ្រប់អង្គភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិតគន់គីម បានផ្តាំផ្ញើដល់ នាយទាហ៊ាន នាយ
ទាហ៊ានរង នាយអាវុធហត្ថ នាយន គរបាល ទាំងអស់សូមខិតខំរៀនសូត្របង្កើន
សមត្ថភាពមុខជំនាញរបស់ខ្លួន ដើម្បីសំរេចអោយបានជោគជ័យនូវតួនាទីចំពោះ
មុខការពារប្រជាពលរដ្ឋ ការពារជាតិមាតុភូមិអោយមានសុខសន្តិភាព ដោយត្រូវ
ប្រឆាំងនិងវាយកំទេចអោយបានរាល់កងកម្លាំងខុសច្បាប់ណាមួយ ដែលប៉ុនប៉ង
ផ្តួលរំលំប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតឡើងដោយការបោះ
ឆ្នោតរបស់ប្រជាជនកម្ពុជា៕ vannak