គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់៨៥គ្រួសារនៅឃុំឆ្នុកទ្រូបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨៥គ្រួសារ កាល
ពីថ្ងៃទី២៧និង៣១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិសេះស្លាប់ ភូមិឆ្នុកទ្រូ

ភូមិត្រពាំងពោធិ៍បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម
ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិសេះស្លាប់
ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលមានក្រោមអធិបតីភាពឯកឧត្តម អ៊ុនសំអុល
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងដោយការ
ចូលរួមពីសមាជិកសមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តនិងអាជ្ញាធរ
មូលដ្ឋានចូលរួមផងដែរ។

លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌បានបញ្ជាក់ថា៖ កាលពីយប់
ថ្ងៃទី២៧ និងយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦មានខ្យល់កន្ត្រាក់ចំផ្ទះប្រជាពលរដ្ឋ
ដែលរស់នៅតាមដងទន្លេគឺក្នុងភូមិសេះស្លាប់ចំនួន៦៧គ្រួសារ ភូមិឆ្នុកទ្រូចំនួន
៧គ្រួសារ និងភូមិត្រពាំងពោធិ៍១១គ្រួសារ ក្នុងនោះមានគ្រួសារប្រជាពលរដ្ឋមួយ
នៅក្នុងភូមិឆ្នុកទ្រូ ត្រូវបានខ្យល់បោកបក់កូនស្រីអាយុ៣ឆ្នាំធ្លាក់ក្នុងទឹកស្លាប់។
បន្ទាប់ពីមានគ្រោះថ្នាក់ដូចនេះ ខាងក្រុមការងារថ្នាក់ស្រុក ខេត្តនិងថ្នាក់ជាតិចុះ
មូលដ្ឋានក៍បានចុះទៅជួយប្រជាពលរដ្ឋភ្លាមៗដោយបានជួយជាធុងសំរាប់ដាក់ទ្រផ្ទះ
ដែលត្រូវខ្យល់បក់បោកខូចខាត និងបានជួយជាសម្ភារៈមួយចំនួន។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអ៊ុនសំអុលបានពាំនាំប្រសាសន៍ផ្តាំផ្ញើ
សាកសួរសុខទុក្ខពីសណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក
បាទក្រហមកម្ពុជា សម្តេចតែងតែគិតគូយកចិត្តទុកដាក់ជួយដល់ជនរងគ្រោះដោយ
ខ្យល់កន្ត្រាក់ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះ និងឧប្បទ្ទវហេតុផ្សេងៗគ្រប់ទី
កន្លែង គ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

ឯកឧត្តមបានបានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរងគ្រោះដែលរស់នៅតាម
ដងទន្លេ គឺធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ការពារនិងប្រុងប្រយ័ត្នខ្ពស់កូនចៅ
និងកុមារតូចៗ ដើម្បីជៀសផុតពីការលង់ទឹកនិង បងប្អូនដែលធ្វើចរាចរណ៍តាមផ្លូវ
ទឹកត្រូវមានការប្រុងប្រយ័ត្ន ព្រោះកន្លងមកនៅក្នុងខេត្តកំពង់ឆ្នាំងក៍កើតមានគ្រោះថ្នាក់
ចរាចរណ៍លើផ្ទៃទឹក និងបណ្តាលអោយបាត់បង់ជីវិតមួយចំនួននិងសូមចូលរួមគោរព
ច្បាប់ចរាចរណ៍អោយបានល្អជៀសវាងកើតមានគ្រោះថ្នាក់។ជាពិសេសត្រូវនាំកូនចៅ
ទៅចុះឈ្មោះចូលរៀនអោយបានគ្រប់គ្នា។

ឯកឧត្តម អ៊ុន សំអុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត
កំពង់ឆ្នាំងបានមានប្រសាសន៍បន្តទៀតថា៖ ទោះបី អំណោយមនុស្សធម៌របស់កាកបាទ
ក្រហមកម្ពុជាមិនគ្រប់តាមតម្រូវការរបស់បងប្អូនពិតមែន តែវាអាចជួយដោះទុក្ខលំបាក
បងប្ងូនបានមួយគ្រាផងដែរ។

នៅក្នុងឱកាសនោះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្តល់អំណោយ
ជូនប្រជាពលរដ្ឋរងគ្រោះទាំង៨៥គ្រួសារក្នុងមួយគ្រួសារៗទទួលបានអង្ករ៣០គីឡូក្រាម,
មី១កេស,ត្រី១យួរនិងឃីត១កញ្ចប់មាន( មុង១ ភួយ១ ក្រម៉ា១ សារុង១)  ដើម្បីជួលសំរាល
ការលំបាករបស់បងប្អូនមួយគ្រា៕vannak

១ ២ ៣ ៤ ៥