កំពង់ឆ្នាំង ៖ ក្នុងឱកាសទិវា ប្រារព្ធធ្វើពិធីបុណ្យខួប លើកទី១២ នៃការ
គ្រងរាជសម្បត្តិ របស់ព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅទូទាំងប្រទេស
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ក៏
មានការប្រារព្វព្រះរាជពីធីដ៏នក្ខត្តឬក្សនេះផងដែរ។ ការប្រារព្ធពិធីបុណ្យ
នេះមានការចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង លោក
ជំទាវឈឹមស្រីសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់
អាវុធ ព្រះសង្ឃ មន្រ្តីរាជការអង្គភាពជុំវិញខេត្តលោកគ្រូអ្នកគ្រូសិស្សានុ
សិស្សនិងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង តំណាងអោយព្រះសង្ឃ
មន្រ្តីរាជការ កងកំលាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង
ប្រជាពលរដ្ឋទូរទាំងខេត្ត បានអានសារលិខិត ថ្វាយព្រះពរ សពសារធុការ
និង សូមសម្តែង នូវភក្ដីភាព កតញ្ញូធម៌ ចំពោះព្រះមហាករុណាទិគុណ ដ៏
ជ្រាលជ្រៅបំផុត និងសូម លំអោនកាយបួងសួងដល់ គុណបុណ្យព្រះរតន
ត្រ័យ គុណបុណ្យដល់វត្ថុសក្ដិ សិទ្ធិក្នុងលោក និងបារមី នៃទេវតារក្សា
ស្វេតច្ឆត្រ សូមជួយប្រសិទ្ធពរ ជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរ
ថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិត តម្កល់លើត្បូង ព្រះករុណា ព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សី ហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា
ចក្រកម្ពុជា សូមអោយមានព្រះរាជ សុខុមាលភាពល្អ បរិបូណ៌ ព្រះកាយ
ពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺន យូរជាងរយព្រះ
វស្សា ដែលព្រះ អង្គកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់
ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រ កម្ពុជា ជានិច្ចនិរន្តតរៀងទៅ។
ឯកឧត្តម និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកា ចូលរួមក្នុងអង្គ
ពិធីទាំងអស់ ក៏បានសូត្រមន្តក្នុងការប្រារព្ធកម្មវិធីតាមទំនៀមទំលាប់ព្រះ
រាជវាំងតាមព្រះពុទ្ធសាសនា និងបាននាំគ្នាចូលរួមថ្វាយកំរងផ្កា និងលំ
អោនកាយបួងសួងដល់ គុណព្រះរតនត្រ័យ កែវទាំង៣ គុណបុណ្យ
ទេវតា រក្សាព្រះមហាស្វេតច្ឆត្រ និងគុណបុណ្យវត្ថុសក្ដិសិទ្ធិក្នុងលោក
សូមជួយបីបាច់ថែរក្សា ព្រះករុណា សម្តេចព្រះ នរោត្តមសីហមុនី
អោយមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ជាម្លប់
ដ៏ត្រជាក់ ដល់ទូលបង្គំយើងទាំងអស់គ្នាជារៀងរហូតទៅ ៕ Vannak