មន្រ្តីរាជការកងកំលាំប្រដាប់អាវុធនិងប្រជាពលរដ្ឋប្រារព្វបុណ្យខួបលើកទី១២ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី


កំពង់ឆ្នាំង ៖ ក្នុងឱកាសទិវា ប្រារព្ធធ្វើពិធីបុណ្យខួប លើកទី១២ នៃការ
គ្រងរាជសម្បត្តិ របស់ព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម


សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅទូទាំងប្រទេស
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦   នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ក៏
មានការប្រារព្វព្រះរាជពីធីដ៏នក្ខត្តឬក្សនេះផងដែរ។ ការប្រារព្ធពិធីបុណ្យ
នេះមានការចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង លោក
ជំទាវឈឹមស្រីសមាជិកក្រុមប្រឹក្សាខេត្ត  មន្ត្រីរាជការ កងកម្លាំងប្រដាប់
អាវុធ ព្រះសង្ឃ មន្រ្តីរាជការអង្គភាពជុំវិញខេត្តលោកគ្រូអ្នកគ្រូសិស្សានុ
សិស្សនិងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង តំណាងអោយព្រះសង្ឃ
មន្រ្តីរាជការ កងកំលាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង
ប្រជាពលរដ្ឋទូរទាំងខេត្ត  បានអានសារលិខិត ថ្វាយព្រះពរ សពសារធុការ
និង សូមសម្តែង នូវភក្ដីភាព កតញ្ញូធម៌ ចំពោះព្រះមហាករុណាទិគុណ ដ៏
ជ្រាលជ្រៅបំផុត  និងសូម លំអោនកាយបួងសួងដល់ គុណបុណ្យព្រះរតន
ត្រ័យ គុណបុណ្យដល់វត្ថុសក្ដិ សិទ្ធិក្នុងលោក  និងបារមី នៃទេវតារក្សា
ស្វេតច្ឆត្រ សូមជួយប្រសិទ្ធពរ ជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរ

ថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិត តម្កល់លើត្បូង  ព្រះករុណា ព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សី ហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា
ចក្រកម្ពុជា  សូមអោយមានព្រះរាជ សុខុមាលភាពល្អ បរិបូណ៌ ព្រះកាយ
ពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺន យូរជាងរយព្រះ
វស្សា  ដែលព្រះ អង្គកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់
ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រ កម្ពុជា ជានិច្ចនិរន្តតរៀងទៅ។

ឯកឧត្តម និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកា   ចូលរួមក្នុងអង្គ
ពិធីទាំងអស់ ក៏បានសូត្រមន្តក្នុងការប្រារព្ធកម្មវិធីតាមទំនៀមទំលាប់ព្រះ
រាជវាំងតាមព្រះពុទ្ធសាសនា  និងបាននាំគ្នាចូលរួមថ្វាយកំរងផ្កា និងលំ
អោនកាយបួងសួងដល់ គុណព្រះរតនត្រ័យ កែវទាំង៣ គុណបុណ្យ
ទេវតា រក្សាព្រះមហាស្វេតច្ឆត្រ និងគុណបុណ្យវត្ថុសក្ដិសិទ្ធិក្នុងលោក
សូមជួយបីបាច់ថែរក្សា ព្រះករុណា  សម្តេចព្រះ នរោត្តមសីហមុនី
អោយមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ជាម្លប់
ដ៏ត្រជាក់ ដល់ទូលបង្គំយើងទាំងអស់គ្នាជារៀងរហូតទៅ ៕  Vannak
14804783_627649427423272_1973738080_n 14805645_627649607423254_118918676_n 14813675_627649297423285_1218968073_n 14825529_627649680756580_1367944123_n 14825556_627648990756649_1739640118_n 14825598_627649590756589_2037434888_n 14825621_627649327423282_1992110026_n 14825797_627649270756621_1663180195_n 14826251_627649660756582_987769203_n 14826282_627649870756561_302696570_n 14826398_627649734089908_1420309870_n 14872479_627649314089950_450355769_n 14875101_627649820756566_343330288_n 14877018_627649287423286_1334970246_n 14877183_627649094089972_1582306015_n 14877253_627649387423276_1999550837_n 14877680_627649414089940_2036963611_n 14877689_627649830756565_669929458_n 14877861_627649280756620_591369139_n 14877897_627649277423287_339585563_n 14877926_627649744089907_652734875_n 14885760_627649787423236_222110316_n 14885844_627649104089971_1959300759_n 14885895_627649384089943_629636383_n 14886191_627649284089953_901058468_n 14886251_627649260756622_915453676_n 14886337_627649380756610_478027353_n