កំពង់ឆ្នាំង ៖ ឯកឧត្តមចេងញ៉ាន់អភិបាលរងខេត្តកំពង់ឆ្នាំងបានជំរុញអោយ
មន្រ្តីជំនាញសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់និងអាជ្ញាធរដែនដី
ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាព
អោយប្រជាពលរដ្ឋបានយល់និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ឯកឧត្តមបានជំរុញបែបនេះនៅពេលដែលឯកឧត្តមអញ្ជើជាអធិបតីភាព
ក្នុងកិច្ចប្រជុំក្នុងកិច្ចប្រជុំរៀបចំត្រួតពិនិត្យនិងមានវិធានការលើរថយន្តកែ
ច្នៃខុសលក្ខណៈបច្ចេកទេសនាព្រឹកថៃ្ងទី២៦ខែតុលាឆ្នាំ២០១៦នៅមន្ទីរ
សាធារណៈការខេត្តដោយមានការចូលរួមពីលោកលោកស្រីថ្នាក់ដឹកនាំមន្ទីរ
សាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនិងអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តមចេងញ៉ាន់ក៏បានមានប្រសាសន៍បន្តថា៖ក្រោមការដឹកនាំរបស់សម្តេច
អគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើអោយប្រទេសកម្ពុជាមានការរីក
ចំរើនលើគ្រប់វិស័យជាពិសេសបច្ចុប្បន្ននេះបានធ្វើអោយកំណើនមធ្យោបាយ
ធ្វើក៏កាន់តែកើនឡើងផងដែរ។ប៉ុន្តែទន្ទឹមនិងការកើនឡើងក៏មានជនមួយចំនួន
តូចក៏បានកែច្នៃរថយន្តខុសពីលក្ខណៈបច្ចេសកទេសដឹកបណ្តាលអោយផ្លូវ
ថ្នល់មួយចំនួនបានខូចព្រោះតែដឹកលើសទំងន់ដែលបានកំណត់។
ដើម្បីស្កាត់រាល់បញ្ហាប្រឈមខាងលើក្រសួងសាធារណៈការនិងដឹក
ជញ្ជូនបានខិតខំរៀបចំច្បាប់ស្តីពីផ្លូវថ្នល់ដែលជាគតិយុត្តិសំរាប់ដាក់ចេញ
នូវយុន្តការនិងវិធានការណ៍ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
និងស្ពានអោយនៅគង់វង្ស។vannak