កំពង់ឆ្នាំង ៖ យោងអនុសាសន៍របស់ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង
បានចាត់តាំងអោយលោកងិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត
កំពង់ឆ្នាំងដឹកនាំក្រុមចំរុះមួយក្រុមដោយមានការចូលរួមពីលោកសំចាន់ថនអភិបាល
ស្រុកកំពង់លែង ,លោកជនថារិទ្ធស្នងការរងនគរបាលខេត្ត,លោកឈាងវណ្ណៈអនុ
ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង,លោកនាយរងរដ្ឋបាលជលផលខេត្តនៅព្រឹក
ថៃ្ងទី២៦ខែតុលាឆ្នាំ២០១៦ចុះពិនិត្យនិងផ្សព្វផ្សាយជូនប្រជានេសាទនៅភូមិថ្នល់
ឈើទាលឃុំផ្លូវទូកស្រុកកំពង់លែងអោយអនុវត្តអោយបានត្រឹមត្រូវច្បាប់ជលផល
បានកំណត់។
បន្ទាប់ពីក្រុមចំរុះចុះពិនិត្យស្ថានភាពនេសាទរបស់ប្រជានេសាទនៅភូមិសាស្រ្ត
ស្ថិតក្នុងភូមិថ្នល់ឈើទាលឃុំផ្លូវទូកស្រុកកំពង់លែងអស់រយៈពេលមួយព្រឹកក្រុម
ចំរុះពិនិត្យឃើញថា៖ប្រជានេសាទនៅភូមិថ្នល់ឈើទាលបានប្រើប្រាស់លបលូសាច់
អួននិងរបាំងស្បៃមុងមួយចំនួនខុសពីច្បាប់បានកំណត់។លោកសំចាន់ថនអភិបាលស្រុកកំពង់លែងបានសំណូមពរអោយប្រជានេសាទទាំង
អស់ ធ្វើរបាំងលបក្នុងលក្ខណៈមួយខ្លី ស្របតាមច្បាប់ជលផលបានកំណត់ និងត្រូវ
អនុវត្តទៅតាមប្រកាសលេខ ៤៥៨ ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាន
កំណត់ ឧបករណ៍នេសាទ ទៅតាមលក្ខណៈគ្រួសារ ។
ប្រជាពលរដ្ឋដែលបានចូលរួមស្តាប់ការផ្សព្វផ្សាយទាំង៥៨នាក់ក្នុងភូមិថ្នល់ឈើ
ទាលបានឯកភាពយល់ព្រមតាមសំណូមពររបស់ក្រុមចំរុះបានកំណត់ដោយសុំ
ពន្យាពេលរយៈពេលមួយសប្តាហ៍។
លោកងិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងក៏បាន
ផ្តាំផ្ញើដល់ជំនាញជលផលគ្រប់លំដាប់ថ្នាក់ចាប់ពេលផ្សព្វផ្សាយនេះទៅត្រូវចុះពិនិត្យ
និងណែនាំអោយប្រជានេសាទទាំងអស់នៅទូទាំងខេត្តកំពង់ឆ្នាំងត្រូវអោយពួកគាត់
ចូលរួមគោរពច្បាប់ទាំងអស់គ្នា។ជាពិសេសបន្ទាប់ពីប្រជុំនេះទៅត្រូវសហការជាមួយ
អាជ្ញាធរដែនដីចុះពិនិត្យក្នុងភូមិថ្នល់ឈើទាល់ធ្វើយ៉ាងណាត្រូវអោយប្រជានេសាទ
អនុវត្តអោយបានតាមច្បាប់កំណត់ក្នុងមួយសប្តាហ៍ទៀតតាមការស្នើសុំរបស់ពួកគាត់៕
vannak
.