ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន ជនពិការនិងអ្នកផ្ទុកមេរោគ អេដស៍ចំនួន១.៣៤១គ្រួសារក្នុងស្រុកបរិបូណ៌បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា


កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦សម្តេចចៅហ្វាវាំងគង់ សំអុល
អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា


តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាក
បាទក្រហមកម្ពុជា រួមដំណើរដោយឯកឧត្តមគុយសុផលទេសរដ្ឋមន្រ្តី,
លោកជំទាវម៉ែន នារីសោភ័គអគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា
ឯកឧត្តម ឈួរ ច័ន្ទឌឿនប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត,
លោកជំទាវកែច័ន្ទមុនីអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តនិង
ឯកឧត្តមអ៊ុនសំអុលប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត
កំពង់ឆ្នាំងព្រមទាំងលោកជំទាវប្រតិភូកាកបាទក្រហមកម្ពុជានិងខេត្ត
បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌
របស់កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង
កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន ជនពិការនិងអ្នកផ្ទុកមេរោគអេដស៍
ចំនួន១.៣៤១គ្រួសារ មកពី១១ឃុំក្នុងស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបាន
ទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ឯកឧត្តមឈួរច័ន្ទឌឿនប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបាន
មានប្រសាសន៍ថា៖ប្រជាពលរដ្ឋមកទទួលអំណោយនៅក្នុងថៃ្ងនេះសរុប
ចំនួន១.៣៤១គ្រួសារមកពីឃុំចំនួន១១ក្នុងស្រុកបរិបូណ៌មានឃុំអញ្ចាញរូង
,ឃុំកំពង់ព្រះគគីរ,ឃុំមេលំ,ឃុំផ្សារ,ឃុំពេជ្រចង្វារ,ឃុំពពេល,ឃុំត្រពាំងចាន់
,ឃុំចក,ឃុំពន្លៃ,ឃុំខុនរ៉ងនិងឃុំឆ្នុកទ្រូ។
សម្តេចចៅហ្វាវាំងគង់សំអុលអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល
កាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ដោយ ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន​រ៉ានី ហ៊ុនសែន សម្តេច តែងតែខ្វាយខ្វល់ជានិច្ចចំពោះសុខទុក្ខនិង
ការលំបាកប្រជាពលរដ្ឋគ្រប់ទីកន្លែង សុខទុក្ខនិងការលំបាករបស់ប្រជា
ពលរដ្ឋទាំងអស់ គឺជាសុខទុក្ខរបស់សម្តេច ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តល់អំណោយមនុស្សធម៌ជូនប្រជា
ពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងកុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន
ជនពិការនិងអ្នកផ្ទុកមេរោគអេដស៍ គ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជ
សាសន៍ និងនិន្នាការនយោបាយឡើយ។

សម្តេចចៅហ្វាវាំងគង់សំអុលបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា៖
សូមថែទាំសុខភាពអោយបានល្អ ត្រូវហូបចុកស្អាត រស់នៅស្អាតមានអនាម័យ
ល្អ បុរសៗមិនត្រូវហូបចុកស្រវឹងប្រើអំពើហឹង្សាក្នុងគ្រួសារ ត្រូវគិតគូរពីសុវត្តិ
ភាពជាចម្បង ទប់ស្កាត់និងបង្ការគ្រោះមហន្តរាយដោយធម្មជាតិ ដូចជាខ្យល់
ព្យុះ ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ជាដើមដែលក្នុង១ថ្ងៃៗ គ្រោះ
ថ្នាក់ចរាចរណ៍ធ្វើអោយមនុស្សស្លាប់ និងរបួសធ្ងន់ស្រាលមានជារៀងរាល់ថៃ្ង។
កុំហូបទឹកឆៅ ត្រូវប្រើធុងចំរោះ ឬដាំទឹកអោយឆ្អិន  ត្រូវឧស្សាហ៍ព្យាយាម
ដាំដុះដំណាំរួមផ្សំ កុំទុកដីជុំវិញផ្ទះអោយនៅទំនេរដើម្បីផ្គត់ផ្គង់ជីវភាព
រស់នៅអោយបានមានជីវភាពធូរធាកាត់បន្ថយបានភាពក្រីក្រនិងបង្កើន
ប្រាក់ចំណូលក្នុងគ្រួសារ។សម្តេចក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់
ទៅចូលរួមចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីបំពេញកាត
ព្វកិច្ចជាពលរដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដែលពេញចិត្ត។ក្នុងឱកាសនោះសម្តេចចៅហ្វាវាំង,លោកជំទាវប្រតិភូកាកបាទក្រហមកម្ពុជា
និង ខេត្តកំពង់ឆ្នាំងបានចែកអំណោយមនុស្សធម៌របស់កាកបាទកម្ពុជាដល់
ក្រីក្រ ចាស់ជរាគ្មានទីពឹងកុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន ជនពិការនិង
អ្នកផ្ទុកមេរោគអេដស៍ចំនួន១.៣៤១គ្រួសារ មកពី១០ឃុំ ក្នង ស្រុកបរិបូណ៌
ដែល ក្នុង១គ្រួសារទទួលបាន អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង
ឃីត១កញ្ចប់ មាន( មុង១ ភួយ១ សារុង១ ក្រម៉ា១ )នំប៉័ង១ទឹកសុទ្ធ១ដប
និងថវិកា២ម៉ឺនរៀលផងដែរ ៕vannak

14741010_623429454511936_44560350_n 14741020_623429661178582_769436744_n 14741232_623429481178600_107911180_n 14741620_623429667845248_33016559_n 14793708_623428927845322_915217605_n 14793875_623429831178565_1940722850_n 14794161_623429637845251_1084026138_n 14794172_623428921178656_638454896_n 14797438_623429704511911_62509094_n 14797495_623429624511919_1162327914_n 14797541_623429847845230_1252525220_n 14798758_623429887845226_55444324_n 14798846_623429917845223_1130536401_n 14800954_623428897845325_848959535_n 14800992_623428877845327_724422393_n 14804838_623429691178579_1721266452_n 14804902_623429587845256_357842982_n 14805525_623429881178560_848584291_n 14813546_623429807845234_2083779074_n 14813558_623429974511884_1355577567_n S4270077 S4270078 S4270079 S4270080 S4270082 S4270084 S4270085 S4270091