កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦លោកជំទាវម៉ែននារីសោភ័គ
អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច
កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជារួមដំណើរ
ដោយឯកឧត្តមអ៊ុនសំអុលប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម
កម្ពុជាខេត្តកំពង់ឆ្នាំងលោកជំទាវសមាជិកសមាជិកាកាកបាទក្រហមកម្ពុជា
,ខេត្តនិងអាជ្ញាធរដែនដីបានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្ស
ធម៌របស់កាកបាទក្រហមកម្ពុជាឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រនិងចាស់ជរា
គ្មានទីពឹង ដល់លំនៅដ្ឋានចំនួន១០គ្រួសារ ក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង។
កញ្ញាចាន់មូល្លីបានអោយដឹងថា៖ ប្រជាពលរដ្ឋក្រីក្រនិងចាស់ជរាគ្មានទីពឹង
ចំនួន១០គ្រួសារក្នុងមួយគ្រួសារៗទទួលអំណោយមនុស្សធម៌រួមមានៈ
អង្ករ៣០គីឡូ, មី១កេះ, ត្រីខ១០កំប៉ុង, មុង១ សារុង១ ក្រមា១ ភួយ១ និង
ថវិកា៥ម៉ឺនរៀលផងដែរ។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា
បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាល
សម្តេចតែងតែនឹករលឹក និងយកចិត្តទុកដាក់គិតគូជានិច្ចដល់ប្រជាពល
រដ្ឋក្រីក្រទាំងអស់គ្រប់មូលដ្ឋាន និងបានផ្តល់អំណោយដូចៗគ្នាដោយមិន
ប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
លោកជំទាវម៉ែននារីសោភ័គអគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា
បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា៖ សូមថែទាំសុខ
ភាពអោយបានល្អ ត្រូវហូបចុកស្អាត រស់នៅស្អាតមានអនាម័យល្អ បុរសៗ
មិនត្រូវហូបចុកស្រវឹងប្រើអំពើហឹង្សាក្នុងគ្រួសារ ណែនាំកូនចៅក្មួយត្រូវ
ធ្វើយ៉ាងណាអោយជៀសអោយឆ្ងាយពីគ្រឿងញៀនជាពិសេសត្រូវចូល
រួមគោរពច្បាប់ចរាចរណ៍តាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែនគឺ
(ថៃ្ងនេះថៃ្ងស្អែកសុំកុំអោយមានគ្រោះថ្នាក់ចរាចរណ៍) ។
ប្រជាពលរដ្ឋទាំង១០គ្រួសារសូមគោរពជួនពរសម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន បុត្រាបុត្រី និង
បុត្រប្រសារព្រមទាំងចៅៗទាំងអស់ សូមទទួលបានជ័យជំនះឈ្នះមា
សត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព
សុខដុម្យរមនា និងឆ្ពោះទៅកាន់វឌ្ឍភាពដែលជាភាពសម្បូរសប្បាយរុង
រឿងជារៀងរហូតតទៅអនាគត៕vannak