ឯកឧត្តមហេងរតនាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនកាកសំណល់ជាតិផ្ទុះក្រោយសង្គ្រាមជំនាន់ទី១៤នៅខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកស៊ីម៉ាក់
បានជំរុញអោយមន្រ្តីស៊ីម៉ាក់ទាំងអស់ ត្រូវគោរពតួនាទី វិន័យ ភារកិច្ច


កាតព្វកិច្ចរបស់ខ្លួនអោយបានល្អ ជាពិសេស ត្រូវស្មោះត្រង់ និងស្រឡាញ់

ប្រជាពលរដ្ឋដោយឥតងាករេព្រោះយើងកំពុងបន្តធ្វើសកម្មភាពមនុស្សធម៌
ពាក់ព័ន្ធនឹងគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្រោយសង្គ្រាម។ឯកឧត្តមបាន
ជំរុញបែបនេះនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនកាកសំណល់ជាតិផ្ទុះក្រោយសង្គ្រាម
ជំនាន់ទី១៤ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅក្នុងវិទ្យាស្ថានសកម្មភាពមីន
កម្ពុជាខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ទន្ទឹមនឹងប្រទេសជាតិយើងកំពុងមាន
ការអភិវឌ្ឍរីកចំរើនទៅមុខយ៉ាងឆាប់រហ័សនោះ គួបផ្សំនឹងកំណើនប្រជាពលរដ្ឋ
មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចិញ្ចឹមជីវិត ការសង់លំនៅដ្ឋាន ការប្រកបមុខរបបកសិកម្មគឺជាការចាំបាច់សំរាប់ពួកគាត់ពាក់ព័ន្ធទៅនឹងសុវត្ថិភាព
ដីដោយគ្មានគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ។ ដោយឡែកក្រុមហ៊ុនមួយចំនួនក៍គេ
ត្រូវការចាំបាច់ក្នុងការជួយអន្តរាគមន៍បោសសំអាតមីនពីតំបន់ដីដែលគេត្រូវ
ការចាំបាច់នៅក្នុងសាងសង់រោងចក្រសហគ្រាសវិស័យកសិកម្មនិងឧស្សាហកម្ម
ខ្នាតធំ។

ទាំងអស់នេះ គឺជាកាតព្វកិច្ចរបស់យើងជាមន្ត្រីអង្គភាពស៊ីម៉ាក់ ដែលត្រូវចុះទៅ
ពិនិត្យស្រាវជ្រាវនៅគ្រប់ទីតាំងដែលជាតំរូវការរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន
ដើម្បីផ្តល់សេវាកម្មផ្នែកមនុស្សធម៌ទាក់ទងទៅនឹងដីមានសុវត្ថិភាព គឺដីដែល
បានបោសសំអាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះរួចរាល់ព្រោះថាភាពស្មោះ
ត្រង់គោរពវិន័យរបស់មន្ត្រីស៊ីម៉ាក់ទាំងអស់ គឺជាសកម្មភាពមួយដែលពលរដ្ឋ
មិនអាចខ្វះយើងបាន។ ត្រូវយកចិត្តទុកដាក់តាមដានស្រាវជ្រាវជាបន្ទាន់ និង
ប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបំពេញភារកិច្ច ឆ្លើយតបអោយទាន់សភាពការណ៍
កាលណាមានការរាយការណ៍ពីប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនឹង
គ្រាប់មិនទាន់ផ្ទុះនៅគ្រប់ទីកន្លែង ធ្វើយ៉ាងណាកុំអោយមានគ្រោះថ្នាក់ដល់
អាយុជីវិតមនុស្ស ឬសត្វ។​
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ក្រៅពីកិច្ចការមនុស្សធម៌ខាងលើ
បងប្អូនមន្ត្រីស៊ីម៉ាក់ទាំងអស់ក៍ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន
គ្រប់ពេលវេលា និងចូលរួមក្រេបយកជំនាញចំណេះដឹងក្នុងការក្នុងការបណ្តុះ
បណ្តាលវិជ្ជាជីវៈផ្សេងៗ ដូចជាការដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីជាទុនក្រោយពេល
យើងសំរាកពីការងារនៅវ័យចាស់។
លោក អ៊ុំ សុជាតិ ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនកម្ពុជាកំពង់ឆ្នាំង
បានរាយការណ៍អោយថ្នាក់ដឹកនាំដឹងថា៖ ថ្ងៃនេះសិក្ខាកាមចូលរួមមានប្រមាណ
២២៦នាក់មកពីកងឯកភាពកំចាត់មីនទី៥ខេត្តកំពង់ចាម ដោយចូលរួមហ្វឹកហ្វឺនរយៈ
ពេល១០ថ្ងៃ លើមេរៀនជិត១០មុខ ជាពិសេសសង្កត់ធ្ងន់ទៅលើការស្រាវជ្រាវ
បច្ចេកទេសNTS តែម្តង៕vannak

2 3 5 1