ឯកឧត្តមអ៊ុងទី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំរុះជាតិសាសន៍របស់សម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ៣២៥នាក់នៅក្រុងកំពង់ឆ្នាំងដោយឥតគិតថ្លៃ


កំពង់ឆ្នាំង ៖ ឯកឧត្តមអ៊ុងទីលេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភានិងជា
ប្រធានសមាគមន៍គ្រឹស្ទប្រូតេស្តង់កម្ពុជាបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត

ចំរុះជាតិសាសន៍របស់សម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា
សរុបចំនួន២៤រូបចុះពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋចំនួន
៣២៥នាក់ដោយឥតគិតថៃ្លនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំងនាព្រឹកថៃ្ងទី១៧ខែតុលាឆ្នាំ២០១៦ដោយមានការអញ្ជើញចូល
រួមពីឯកឧត្តមហ៊ីណាតអភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តនិង
អាជ្ញាធរដែនដីចូលរួមផងដែរ។

ឯកឧត្តម អ៊ុង ទី បានមានប្រសាសន៍ថា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំរុះជាតិ
សាសន៍ចុះមកពិនិត្យ  និងព្យាបាលជំងឺជូន បងប្អូនប្រជាពលរដ្ឋដោយឥត
ថ្លៃនៅថ្ងៃនេះ គឺមានគោលបំណងចង់បំពេញនូវសកម្មភាពមនុស្សធម៌ និង
ផ្ដល់ភាពកក់ក្ដៅ ព្រោះសុខភាពរបស់ ប្រជាពលរដ្ឋម្នាក់ៗ ជាគ្រឹះជាសសរទ្រូង
និងជា កម្លាំងធនធានដែលមានតម្លៃមិនអាច កាត់ថ្លៃ បានសម្រាប់ អភិវឌ្ឍន៍
ប្រទេសជាតិហើយសុខភាពក៏ជាបញ្ហាចំបងធ្វើអោយសង្គមគ្រួសារមាន
ការរីកចំរើនផងដែរ។

ឯកឧត្តមក៏បានមានប្រសាសន៍បញ្ជាក់ទៀតថា៖ ក្រោមការដឹកនាំដ៏ឈ្លាស
វៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី១ទី២និងទី៣ដែលមានលក្ខណៈ ប្រទាក់ក្រឡាគ្នាលើ
គ្រប់វិស័យ ដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជាជាពិសេសការ
លើកកម្ពស់ការផ្ដល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋជាពិសេសជនក្រីក្រ
ស្ត្រីនិង កុមារត្រូវបានកំណត់ក្នុងផែនការ យុទ្ធសាស្ដ្រសុខា ភិបាល២០១៣-២០១៨
ដែលជាលទ្ធផលរាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផល ដ៏ធំធេងដូចជាការបញ្ចប់
សង្គ្រាម និងទទួលបានសុខ សន្តិ ភាព ពេញលេញ។

ប្រជាពលរដ្ឋដែលបានមកពិនិត្យនិងព្យាបាលជំងឺទាំង៣២៥នាក់ក្នុងក្រុងកំពង់
ឆ្នាំងបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សម្តេចវិបុលសេនាភក្តីសាយឈុំ
ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី ឯកឧត្តមអ៊ុងទីនិង
ក្រុមគ្រូពេទ្យទាំងដែលបានយកចិត្តទុកដាក់ព្យាបាលជំងឺជូនពួកគាត់។ប្រជាពលរដ្ឋបានជូនពរដល់សម្តេច,ឯកឧត្តមនិងក្រុមគ្រូពេទ្យទាំងអស់សូមមាន
សុខភាពល្អជន្មាយុយឺនយូដើម្បីដឹកនាំប្រទេសកម្ពុជាអោយកាន់តែរីកចំរើននិង
ទទួលបានសមិទ្ធផលធំៗថ្មីថែមទៀត៕vannak

14633455_1854739071421422_1155018003283084014_o 14642077_1826249040988264_487049694626949259_n 14691391_1854739021421427_8215047994049994960_o 14705846_1826249027654932_4833083278913911748_n 14705910_1826249097654925_8814444862688831302_n 14712878_1854738948088101_8612339654869135120_o 14720421_1826249077654927_1548718196984050528_n 14729296_1826249124321589_2332040645804332420_n