កំពង់ឆ្នាំង៖លោកឧត្តមសេនីយ៍ត្រី ធន ធឿន ប្រធានគណៈកម្មាធិការ
សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកពង់ឆ្នាំង និងជាមេបញ្ជាការតំបន់
សឹករងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ បានដឹកនាំ ក្រុមការងារក្នុងសមាគន៍នាំយកថវិកាបេឡាសង្ក្រោះចំនួន៤លានរៀល
ជូនគ្រួសារជនពលីមួយគ្រួសាររស់ក្នុងភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌។
លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិសមាគមន៍
សាខាខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ គ្រួសារជនពលីដែលបានទទួល
ប្រាក់បេឡាមរណសង្គ្រោះខាងលើនេះឈ្មោះ ហៃ សុភាព ភេទស្រី ត្រូវជាកូនយុទ្ធជនពលីដែលម្តាយគាត់បានទទួលមរណភាពកាលពីថ្ងៃទី
២៤ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ដោយអោយកូនស្រីជាអ្នកកាន់
សៀវភៅទទូលប្រាក់ជំនួ ស ក្នុងពិធីប្រគល់ប្រាក់នោះដែរ ក៏មានការអញ្ជើញ
ចូលរួមពីអាជ្ញាធរភូមិឃុំ កងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋាន និងប្រជាពល
រដ្ឋជាច្រើននាក់ផងដែរ។
នៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ត្រី ធន ធឿន បានមានបានពាំនាំ
នូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរជាជរដ្ខាភិ
បាលនិងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសម្តេច
តែងតែគិតគូរដល់គ្រួសារយុទ្ធជនពលិ និងអតីតយុទ្ធជនដោយអស់ពីចិត្តពីថ្លើម
និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
លោកឧត្តមសេនីយ៍ ក៏បានពាំនាំនូវការសំណូមរបស់សម្តេច សូមអោយគ្រួសារ
អតីតយុទ្ធជនទាំងអស់ថែទាំសុខភាពអោយបានល្អ និងបើមានទុក្ខលំបាកឬខ្វះ
ខាតជីវភាព ត្រូវរាយការ ណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសមាគន៍ជាបន្ទាន់
ដើម្បីសមាគមន៍ជួយដោះស្រាយ។ ទន្ទឹមនេះដែរក្រុមគ្រួសារអតីតយុទ្ធជន
ទាំងអស់ដែលមានអាយុគ្រប់បោះឆ្នោត សូមមេត្តាអញ្ជើញទៅចុះឈ្មោះបោះ
ឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនក្នុង
ឆ្នាំ២០១៧ខាងមុខនេះ៕vannak