ឯកឧត្តមឈួរច័ន្ទឌឿនអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដីក្នុងស្រុកកំពង់លែង


កំពង់ឆ្នាំង ៖ ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់
ឆ្នាំងបានជំរុញអោយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងត្រូវបំរើប្រជាជន


និងគិតគូរពីប្រយោជន៍របស់ប្រជាជននិងប្រទេសជាតិជាធំ។
ឯកឧត្តមបានជំរុញបែបនេះនៅក្នុងពិធីជួបសំណេះសំណាល
ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកកំពង់លែង
នាព្រឹកថៃ្ងទី១៣ខែតុលាឆ្នាំ២០១៦ដោយមានការអញ្ជើញចូលរួម
ពី លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តនិង
អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកកំពង់លែងផងដែរ។
ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍បន្តថា៖អាជ្ញាធរ
គ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់លែងត្រូវចូលរួមបំរើប្រជាពលរដ្
ឋនិងដោះស្រាយបញ្ហាជូនប្រជាជនអោយបានទាន់ពេលវេលា។
ត្រូវកាត់បន្ថយបញ្ហាប្រឈមនិងទំទាស់របស់ប្រជាពលរដ្ឋ
នៅកាន់តែតិចហើយមិនត្រូវអោយបញ្ហាទំទាស់កាន់តែមាន
ច្រើនឡើងក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។
ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍ជំរុញអោយ
អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់លែង
ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋនៅក្នុងដែនដីទទួល
ខុសត្រូវរបស់ខ្លួនអោយយល់ដឹងនិងចូលរួម
គោរពច្បាប់ អនុវត្តច្បាប់ទូទៅរបស់ជាតិ ការកែទម្រង់
ស៊ីជម្រៅថ្នាក់ក្រោមជាតិ និងចូលរួមចំណែក
យ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់
កាលទី៣របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គ
មហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក
់ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះ
ឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពល
រដ្ឋក្នុងការបោះឆ្នោតជ្រើសតំណាងរបស់ខ្លួននៅពេលខាងមុខនេះ៕vannak

14522784_619645284890353_149896321350998136_n 14590403_619645511556997_8245324821824531394_n 14657315_619645494890332_1096606461512772505_n