លោកជំទាវប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកទឹកផុស


កំពង់ឆ្នាំង ៖ ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានជំរុញ
អោយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


ត្រូវបំរើប្រជាជននិងគិតគូរពីប្រយោជន៍របស់ប្រជាជននិងប្រទេសជាតិជាធំ។ឯកឧត្តមបានជំរុញបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរ
ដែនដីគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកទឹកផុសនាព្រឹកថៃ្ងទី១២ខែតុលាឆ្នាំ២០១៦
ដោយមានការអញ្ជើញចូលរួមពីលោកជំទាវដោកសុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត
កំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីលោកលោកស្រីប្រធានអង្គភាព
ជុំវិញខេត្តនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកទឹកផុសផងដែរ។

ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍បន្តថា៖អាជ្ញាធរគ្រប់លំដាប់ថ្នាក់
ក្នុងស្រុកទឹកផុសត្រូវចូលរួមបំរើប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាជូនប្រជា
ពលរដ្ឋអោយបានទាន់ពេលវេលា។ត្រូវកាត់បន្ថយបញ្ហាប្រឈមនិងទំទាស់
របស់ប្រជាពលរដ្ឋនៅកាន់តែតិចហើយមិនត្រូវអោយបញ្ហាទំទាស់កាន់តែ
មានច្រើនឡើងក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍ជំរុញអោយអាជ្ញាធរដែនដីគ្រប់
លំដាប់ថ្នាក់ក្នុងស្រុកទឹកផុស  ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋនៅ
ក្នុងដែនដីទទួលខុសត្រូវរបស់ខ្លួនអោយយល់ដឹងនិងចូលរួមគោរពច្បាប់
អនុវត្តច្បាប់ទូទៅរបស់ជាតិ  ការកែទម្រង់ស៊ីជម្រៅថ្នាក់ក្រោមជាតិ  និង
ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៣របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គ
មហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយ
ដល់ប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីបំពេញ
កាតព្វកិច្ចជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសតំណាងរបស់ខ្លួននៅពេល
ខាងមុខនេះ៕vannak

14717335_1823114001301768_8808137979695606791_n 14656416_1823114114635090_3990720840856032808_n 14563345_1823099247969910_4599314792369894072_n 14570402_1823006257979209_1068067525643024052_n 14656416_1823114114635090_3990720840856032808_n 14567963_1823114027968432_5645526599372762755_n