បេក្ខជន បេក្ខនារីចំនួន៧៥៣នាក់ចូលរួមប្រឡងជ្រើសក្របខណ្ឌមន្ត្រី នគរបាលជាតិនៅក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖
សូមបេក្ខជនដែលមកប្រឡងត្រូវគោរពវិន័យក្នុងការប្រឡងអោយបាន


ល្អ ទៅតាមចំណេះដឹង និងសមត្ថភាពផ្ទាល់ប្រកបដោយតម្លាភាព។
ឯកឧត្តម  បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦  នៅក្នុង
វិទ្យាល័យព្រះបាទសុរាម្រឹត  ក្រុងកំពង់ឆ្នាំង ទៅកាន់បេក្ខជនប្រឡងក្រប
ខណ្ឌមន្ត្រីនគរបាលជាតិនៅក្នុងខេត្តកំពង់ឆ្នាំង ដែ លបានរៀបចំឡើង
ដោយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង  សហការជាមួយសាលា បណ្ឌិត
សភានគរបាលជាតិ  ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រឡង ចំនួន
៧៥៣នាក់   ក្នុងចំនួនបេក្ខជនសរុបចំនួន៧៦០នាក់។
ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើរផងដែរដល់គណៈកម្មការ និង
មន្ត្រីអនុរក្សក្នុងមណ្ឌលប្រឡង សូមគោរពវិន័យដែលក្រសួង និងគណៈ
កម្មការប្រឡងបានកំណត់  នៅក្នុងពេលប្រឡងអោយបានម៉ឺងម៉ាត់
ដើម្បីអោយកិច្ចការប្រឡងទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបាន
ស្រី៣០២នាក់  ក្នុងនោះមានសញ្ញាប័ត្របាក់ឌុប៥១០នាក់ និងថ្នាក់បរិញ្ញា
បត្រ១៥០នាក់  ការប្រឡងជ្រើសរើសក្រ បខណ្ឌមន្ត្រីនគរបាលជាតិក្នុង
ខេត្តកំពង់ឆ្នាំងកំណត់ចំនួន១៤០នាក់  ដែលក្នុងនោះមានជ្រើសរើសជា
មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល  និងមន្រ្តីនគរបាលតាមជំនាញ។

ប្រធានមណ្ឌលប្រឡងដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក សៅ វីរៈទុយ
អនុប្រធានសាលាបណ្ឌិតនគរបាលជាតិ  គណៈកម្មការប្រឡងមាន
ចំនួន៩៥នាក់ ក្នុងនោះមន្ត្រីមកពីក្រសួង៤នាក់  និងមន្ត្រីនៅក្នុងស្នងការ
ខេត្តកំពង់ឆ្នាំង៩១នាក់   មានមេប្រយោគ៨នាក់  អនុរក្ស៦២នាក់ និង
សន្តិសុខ១៨នាក់  បន្ទប់ប្រឡងមាន៣១បន្ទប់។ ដោយឡែកក្នុងថ្ងៃ
ប្រ ឡង បេក្ខជនមកប្រឡងមានចំនួន៧៥៣នាក់ ស្រី២៩៨នាក់  អវត្តមាន
៧នាក់ ស្រី៤នាក់។ចំណែកវិញ្ញាសារប្រឡង គឺចំណេះដឹងទូទៅ និង
ចំណេះដឹងលើកិច្ចការងារនគរបាលជាតិរយះពេលប្រឡងតែមួយព្រឹក
ប៉ុណ្ណោះ។

សភាពការណ៍នៅក្នុងពេលប្រឡងបានដំណើរការទៅយ៉ាងរលូន ដោយនៅក្នុងពេលចូលមណ្ឌលប្រឡងត្រូវបានសន្តិសុខឆែកឆេរ
បេក្ខជនគ្រប់គ្រប់គ្នាដោយមិនអនុញ្ញាតអោយកទូសព្ទ័និងព្រុយយ៉ុង
អ្វីចូលឡើយ។vannak

DSC06420 DSC06422 DSC06429 DSC06403 DSC06406 DSC06415