កំពង់ឆ្នាំងះនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ
ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១២ឯកឧត្តមតូចសារ៉េត
ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយករងវិទ្យុជាតិកម្ពុជា
និងលោកជំទាវដោយមានការចូលរួមពីលោកម៉មឈឿម
ប្រធានមន្ទីរព័ត៌មានខេត្តមន្រ្តីរាជការ មន្ទីរព័ត៌មានខេត្ត
កំពង់ឆ្នាំងនិងប្រជាពលរដ្ឋបានអញ្ជើញចូលរួមកាន់
បិណ្ឌវេនទី១២នៅវត្តក្តីត្នោតស្ថិតក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង។
ក្នុង ពិធីកាន់បិណ្ឌវេនទី១២នេះផងដែរឯកឧត្តមនិង
លោកជំទាវព្រមទាំងមន្រ្តីរាជ និង ប្រជាពលរដ្ឋ បាន
នាំយកនូវទេយ្យវត្ថុមួយចំនួនមានមីទឹកសុទ្ធ.ទឹក
ក្រូចនិងសំភារៈមួយចំនួនទៀត និងបច្ច័យចំនួន
១.៤00.000រៀល ដើម្បីប្រគេនដល់ព្រះសង្ឃ
គង់ចាំព្រះវស្សានៅវត្តក្តីត្នោតទុកកសាង
សមិទ្ធផលក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ដល់
ព្រះសង្ឃផងដែរ។ ឯកឧត្តមនិងលោកជំទាវ
ព្រមទាំងថ្នាក់ ដឹកនាំមន្រ្តីរាជការនិងប្រជាពលរដ្ឋ
បានបង្សុកូលនិង បានរាប់បាត ដើម្បីឧទ្ទិសដល់
វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង
៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណ
ក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បី
បុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់
ជីវិត ក្នុងរបបប៉ុលពតនិង សូមអោយមន្រ្តីរាជការ
និង ប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា។vannak