លោកជំទាវជូ ប៊ុនអេងទាំងមន្រ្តីរាជការអញ្ជើញ ចូលរួមកាន់បិណ្ឌទី៩នៅវត្តទួលអំពិលក្រុងកំពង់ឆ្នាំង


 

កំពង់ឆ្នាំងះនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ
ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៩លោកជំទាវជូប៊ុនអេង
រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារ


ថ្នាក់ជាតិចុះក្រុងកំពង់ឆ្នាំងដោយមានការចូលរួមពី
លោកម៉មឈឿមប្រធានមន្ទីរព័ត៌មានខេត្តមន្រ្តីរាជការ
ក្នុងក្រុងកំពង់ឆ្នាំងគ្រប់លំដាប់ថ្នាក់និងប្រជាពល
រដ្ឋបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩នៅវត្តទួល
អំពិលស្ថិតក្នុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។

ក្នុង ពិធីកាន់បិណ្ឌវេនទី៩នេះផងដែរ លោកជំទាវ
ព្រមទាំងមន្រ្តីរាជ និង ប្រជាពលរដ្ឋ បាននាំយកនូវ
ទេយ្យវត្ថុមួយចំនួនមានអង្ករ.មីទឹកសុទ្ធ.ទឹកក្រូចនិង
សំភារៈមួយចំនួនទៀត និងបច្ច័យចំនួន
៤.៦០០.០០០រៀល ដើម្បីប្រគេនដល់ព្រះសង្ឃ
គង់ចាំព្រះវស្សានៅវត្តទួលអំពិលទុកកសាង
សមិទ្ធផលក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់
និង ទេយ្យវត្ថុដល់ព្រះសង្ឃ១៥ អង្គក្នុងមួយៗ
សាដក១និង បច្ច័យ ៣ម៉ឺនរៀល។ លោកជំទាវ
ព្រមទាំងថ្នាក់ ដឹកនាំមន្រ្តីរាជការនិងប្រជាពលរដ្ឋ
បានបង្សុកូលនិង បានរាប់បាត ដើម្បីឧទ្ទិសដល
់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង
៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណ
ក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បី
បុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់
ជីវិត ក្នុងរបបប៉ុលពតនិង សូមអោយមន្រ្តីរាជការ
និង ប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា។vannak

14358974_611211572400391_8732560375828891428_n 14370201_611211665733715_1202691503322825770_n 14484880_611211535733728_6198410821561683894_n 14495292_611211605733721_5405715430327892936_n S4220008 S4220021 S4220022 S4220023 S4220027 S4220032