កំពង់ឆ្នាំង៖ លោកជំទាវ វណ្ណ លុយ សមាជិកកិត្តិយសថ្នាក់កណ្តាល
កាកបាទក្រ ហមកម្ពុជា និងលោកជំទាវ កែ ចន្ទ័មុនីអនុប្រធានកិត្តិយស
សាខាកាកបាទក្រហមខេត្តនិងជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង
និងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បានចុះសាក
សួរសុខទុក្ខនិងនាំយកអំណោយនិងថវិកាចែកដល់ បងប្អូនស្រ្តី នារី និង
កុមារ ដែលកំពុងរៀនសូត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងមជ្ឈមណ្ឌល
អភិវឌ្ឃន៍ស្តី្រខេត្ត ស្ថិតនៅក្នុងភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង។
លោកស្រី ម៉ែន អេង នាយិកាមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តកំពង់ឆ្នាំង
បានអោយដឹងដឹងថា៖ មជ្ឈមណ្ឌលនេះបានបង្កើតឡើងនៅឆ្នាំ១៩៩៦
ក្នុងគោលបំណងជួយបណ្តុះបណ្តាលវិជ្ជាជីវៈនិងការងារដល់ស្រី្ត នារី
និងកុមារក្រីក្រ គ្មានបុខរបបនៅក្នុងមូលដ្ឋាន និងសហគមន៍។ សព្វថ្ងៃនេះ
មជ្ឈមណ្ឌលកំពុងបងប្អូនស្រី្ត នារីនិងកុមារជំទង់ៗ មកពីមូលដ្ឋាននៅជុំវិញ
មណ្ឌល មកបណ្តុះបណ្តាលចំណេះវិជ្ជាចំនួន៧០នាក់ ដែលមាន៣មុខ
ជំនាញគឺ១កាត់ដេរចំនួន៣០នាក់ សំអាងការ២០នាក់ និងតម្បាញ
២០នាក់ ដោយមិនគិតប្រាក់កំរ៉ៃអ្វិឡើយ។ ក្នុងនោះដែរមជ្ឈមណ្ឌលនៅ
បានចងក្រងសហគមន៍ស្រី្តមួយចំនួនទៀតនៅតាមមូលដ្ឋាន មានការធ្វើ
ស្មុក ធ្វើកាបូប ធ្វើកន្ត្រក ត្បាញកន្ទេល ត្បាញក្រម៉ា ។ល។ផលិតផលដែលធ្វើបានត្រូវបានយកមកតាំងលក់នៅក្នុងមជ្ឈមណ្ឌល
និងសំភារៈមួយចំនួនទៀត បានបញ្ជូនផ្ញើលក់នៅតាមមណ្ឌលពាណិជ្ជ
កម្មជាដៃគូរផលិតផលមួយចំនួនទៀតតាមបណ្តាខេត្តក្រុង ដើម្បិលក់
យកប្រាក់មកឧបត្ថដល់បងប្អូនស្រី្តក្នុងមូលដ្ឋាន។
លោកស្រីក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋខ្មែរទាំអស់ សូមជួយ
គាំទ្រទិញផលិតផលដែលជាស្នាដៃរបស់ស្ត្រីខ្មែរ ដើម្បីជួយលើកស្ទួយ
ជីវភាពស្ត្រីខ្មែរ។
នៅក្នុងពេលចុះសួរសុខទុក្ខក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីនេះដែរ លោក
ជំទាវទាំង២ក៏បានចែកអំណោយជាថវិកាចែកជូនដល់ក្មួយៗកុមារចំទង់ៗជាង
២០នាក់កំពុងរៀនកាត់ដេរ ក្នុងម្នាក់ៗទទួលបានប្រាក់២ម៉ឺនរៀល និងបងប្អូននារី
និងស្ត្រីជាង១៥នាក់ទៀត កំពុងរៀនត្បាញក្រម៉ា ក្នុងម្នាក់ៗទទួលបានថវិកា
៣ម៉ឺនរៀល និងសារ៉ុងម្នាក់១។
នៅក្នុងឱកាសនេះដែរ លោកជំទាវទាំង២ ក៏បានជួយទិញក្រម៉ាជាង២០ក្រម៉ា
ដែលជាស្នាដៃតម្បាញរបស់ស្ត្រីយកមកប្រើប្រាស់ និងបានថ្លែងអំណរគុណ
ផងដែរដល់លោកស្រីនាយិកាមជ្ឈមណ្ឌលដែលខិតខំយកចិត្តទុកដាក់
បណ្តុះបណ្តាលវិជ្ជាជីវៈដល់បងប្អូនស្រ្តីយើង អោយមានចំណេះវិជ្ជាសំរាប់
ចិញ្ចឹមជីវិតទៅអនាគត និងក៏បានផ្តាំផ្ញើរផងដែរដ ល់បងបង្អូនស្ត្រីទាំង
អស់អោយខិតខំរៀនសូត្រយកតំរិះវិជ្ជាដើម្បីអនាគតរបស់ខ្លួន៕vannak