កំពង់ឆ្នាំងះនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ
ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៨ឯកឧត្តមឈួរច័ន្ទឌឿន
អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវដោយមានការ
ចូលរួមពីលោកជំទាវតុងណារី.ឯកឧត្តមម៉ាត់ម៉ូតសមាជិក
ក្រុមប្រឹក្សាខេត្ត លោកជំទាវប៉ាល់យឿនអភិបាលរងខេត្ត
ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ
ក្នុងស្រុកកំពង់ត្រឡាចគ្រប់លំដាប់ថ្នាក់និងប្រជាពល
រដ្ឋបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨នៅវត្តក្រឡែង
កែងស្ថិតក្នុងឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់
ឆ្នាំង។ក្នុង ពិធីកាន់បិណ្ឌវេនទី៨នេះផងដែរ ឯកឧត្តមឈួរច័ន្ទឌឿន
និង លោកជំទាវ ព្រមទាំងមន្រ្តីរាជ និង ប្រជាពលរដ្ឋ បាន
នាំយកនូវទេយ្យវត្ថុមួយចំនួនមានអង្ករ.មីទឹកសុទ្ធ.ទឹកក្រូចនិង
សំភារៈមួយចំនួនទៀត និងបច្ច័យចំនួន៤.៥០០.០០០រៀល
ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តក្រឡែងកែង
ទុកកសាង សមិទ្ធផលក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង
ទេយ្យវត្ថុដល់ព្រះសង្ឃ១១ អង្គក្នុងមួយៗសាដក១ស្រាក់១និង
បច្ច័យ ៣ម៉ឺនរៀល។ បន្ទាប់មកឯកឧត្តមឈួរច័ន្ទឌឿន និង
លោកជំទាវ ព្រមទាំងថ្នាក់ ដឹកនាំមន្រ្តីរាជការនិងប្រជាពលរដ្ឋ
បានបង្សុកូលនិង បានរាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបង
ប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ
ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត
ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់
ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយមន្រ្តីរាជការ
និង ប្រជាពលរដ្ឋទាំងអស់ ជួបតែ សេចក្តីសុខគ្រប់ៗគ្នា។