សម្តេចចៅហ្វាវាំងគង់សំអុលអញ្ជើញចូលរួមកាន់បិណ្ឌ៣នៅវត្តចំនួន៥ក្នុងស្រុកកំពង់ត្រឡាច


កំពង់ឆ្នាំង៖នៅព្រឹកថៃ្ងទី១៩ខែកញ្ញាឆ្នាំ២០១៦ ម្តេច​ចៅហ្វា​វាំង វរវៀងជ័យ
អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះ
បរមរាជវាំង

អមដំណើរដោយឯកឧត្តម​ ទេសរដ្ឋមន្ត្រី គុយ សុផល រដ្ឋមន្ត្រី
​ទទួលបន្ទុក​កិច្ច​ទូទៅ​ក្រសួងព្រះបរមរាជវាំង និង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រី​
អម​ក្រសួងព្រះបរមរាជវាំង,ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់
ឆ្នាំង,លោកជំទាវតុងណារីសមាជិកក្រុមប្រឹក្សាខេត្តប្រធានអង្គភាពជុំវិញ
ខេត្តអាជ្ញាធរដែនដី ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំង៥ក្នុងស្រុកកំពង់
ត្រឡាចខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករបានចូលរួម​ ពិធី​កាន់បិណ្ឌ
វេន​ទី​៣​នេះដែរ​។

​ពិធីបុណ្យ ​កាន់បិណ្ឌ​នេះ បាន​ប្រារព្ធ​ធ្វើ​ទៅតាម​គន្លង​ប្រពៃណី​ព្រះ
ពុទ្ធ សាសនា ដោយមាន​ការថ្វាយ​នូវ​គ្រឿង​សក្ការៈបូជា​ចំពោះ​ព្រះ​ពុទ្ធរូប​
ស្នង​អង្គ​ ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរម​គ្រួ​នៃ យើង និង​បាន​ប្រារព្ធ​នូវ​បទ​នមស្ការ
​ព្រះ​រតនត្រ័យ ថ្វាយបង្គំ​ព្រះ សមាទានសីល ដើម្បី​គោរព រំឭក​ដល់​គុណ
បុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី មាន​ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ព្រមទាំង
​បាន​និមន្ត​ព្រះសង្ឃក្នុងវត្តនីមួយៗ ស្វាធ្យាយ​ជយ​ន្តោ​ចម្រើន​ព្រះ​បរិត្ត ពុទ្ធ​ពរ
ជ័យ​មង្គល​ជូន​ចំពោះ សម្តេចចៅហ្វា​វាំង គង់ សំអុល និង​ថ្នាក់​ដឹក នាំ​គ្រប់​
លំដាប់ថ្នាក់ នៃ​ក្រសួងព្រះបរមរាជវាំង,ខេត្តកំពង់ឆ្នាំង,ស្រុកកំពង់ត្រឡាច
និង ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ទាំង៥ក្នុងស្រុកកំពង់ត្រឡាច  និង​ឧទ្ទិស​ដល់
​វិញ្ញាណក្ខន្ធ​បង​ប្អូន​ជីដូន​ជីតា និង ញាតិកា​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​
ទៅ, ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បី
បុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបប ប៉ុលពតនិង
សូមអោយមន្រ្តីរាជការ និង ប្រជាពលរដ្ឋទាំងអស់ ជួបតែ សេចក្តីសុខគ្រប់ៗគ្នា។

​          នៅក្នុង ​ឱកាស​នេះដែរ សម្តេចចៅហ្វា​វាំង គង់ សំអុល និង​​ថ្នាក់ដឹកនាំ​ នៃ​ក្រសួងព្រះបរមរាជវាំង,ខេត្តកំពង់ឆ្នាំង,ស្រុកកំពង់ត្រឡាច និង ពុទ្ធបរិស័ទ​
ចំណុះជើងវត្ត​៥មានវត្តតាកុល,វត្តពានី,វត្តអង្គសេរី,វត្តសេរីគង្គារនិងត្រពាំង
ធម៌ បាន​អញ្ជើញ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន១០៩​អង្គ ក្នុង​១​អង្គៗ​ប្រគេនចង្ហាន់
១ស្រាក់​ទេយ្យទាន​១កញ្ចប់ និង បច្ច័យ​៥​ម៉ឺន​រៀល,ចំពោះព្រះចៅអធិការ៥អង្គ
ក្នុង១អង្គៗបច្ច័យចំនួន១០ម៉ឺនរៀលផងដែរ ។ សម្តេច ចៅ​ហ្វា​វាំង​ក៏​ប្រគេន​ទេយ្យទាននិងបច្ច័យសំរាប់កសាងសមិទ្ធផលក្នុងវត្តក្នុងវត្តទាំង៥ក្នុងមួយវត្តៗ
ទទួលបានអង្ករ១០០គីឡូក្រាម,ទឹកក្រូច៤កេស,ទឹកបរិសុទ្ធ៤កេស,មី២កេស
និងត្រីខ១២កំប៉ុង។

សូមបញ្ជាក់ថា៖បុណ្យ ​ភ្ជុំ​បិណ្ឌ​ឬ​បិណ្ឌ​ភ្ជុំ​ជា​បុណ្យ​តាំងពី​ដូន​តា​តាំងមកពី
​បុរាណ​​តម្រូវប្រារព្ធ​ពិធីធ្វើ​នៅ​ តាម​ទីវត្ដ​អារាម​នានា​ទាំង​អស់​រយៈពេល​១៥
ថ្ងៃ​និង​១៥​យប់​គឺ​ចាប់​ពីថ្ងៃ​១​រោច​ ខែភទ្របទ​ដល់​ថ្ងៃ​១៤​រោច ​ខែ​ភទ្របទ​គេ
​ហៅថា «​ថ្ងៃ​កាន់បិណ្ឌ​ឬ​ដាក់​បិណ្ឌ» ​ឯ ​ថ្ងៃ​១៥​រោច​ខែភទ្របទ គឺ​មានតែ​រយៈ
ពេល​១​ថ្ងៃនេះ​គេ​ហៅថា​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ ដែលជា​ថ្ងៃ​ធ្វើបុណ្យ​រួមគ្នា​គ្រប់​ក្រុម​វេន
​ទាំងអស់​និង​ពុទ្ធបរិស័ទ​ជិត ​ឆ្ងាយ​បាន​អញ្ជើញ​ជួបជុំ​គ្នា​យក​ចង្ហាន់​ប្រគេន​ព្រះ
សង្ឃ​ទាំង​ចង្ហាន់​ ពេលព្រឹក​ខ្លះ​និង​ទាំង​ចង្ហាន់​ពេល​ថ្ងៃត្រង់​ខ្លះ​។ ជា​ពិសេស​
គោលបំណង​នៃបុណ្យ​នេះ​គឺ​គេ​ហៅ​ថា​បុណ្យ​កតញ្ញុតាធម៌​ដែល​ផុស​ចេញ​
ពីសន្ដាន​ចិត្ដ​នៃពុទ្ធ​បរិស័ទ​ឬ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងមូល​តែម្ដង។vannak

14302705_608703422651206_1271740594_n 14384252_608663572655191_771225289_n 14398096_608703529317862_601932101_n 14408991_608703535984528_329138580_n 14409212_608703532651195_1643932788_n