សម្តេចចៅហ្វាវាំងគង់សំអុលអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងលើកទិសដៅ សំរាប់អនុវត្តបន្ត


កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចចៅហ្វាវាំង
គង់សំអុលសមាជិកអចិន្រៃយ៍គណបក្សប្រជាជនកម្ពុជានិងជាប្រធាន
ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីភាព


ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងលើកទិសដៅសំរាប់អនុវត្តបន្ត
នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។កិច្ចប្រជុំនោះ
មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ,លោកលោកស្រី ក្រុម
ការងារថ្នាក់ជាតិ,ខេត្ត,ស្រុក,ឃុំ/សង្កាត់សរុបជាង៤០០នាក់។

តាមរបាយការណ៍របស់ឯកឧត្តមឈួរច័ន្ទឌឿនប្រធានគណបក្ស
ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖បានក្តាប់នូវសភាពការណ៍
តម្រូវការនិងសំណូមពរចាំបាច់របស់សហគមន៍ ប្រជាពលរដ្ឋ ពីបញ្ហាប្រឈម
ក្ដីកង្វល់នានា ហើយដោះស្រាយបញ្ហាទាំងនោះនៅ នឹងកន្លែងបានមួយចំណែក
និងនៅសេសសល់មួយចំនួនទៀត ដែលត្រូវបន្តរិះរកមធ្យោបាយ ធនធាន និង
វិធានការណ៍ សមស្រប ដើម្បីឆ្លើយតបនឹងសំណូមពរ បញ្ហាស្មុគ្រស្មាញទាំងនេះ
ស្របតាមមូលដ្ឋានជាក់ស្ដែងនីមួយៗ។

ឯកឧត្តម ក៏បានមានប្រសាសន៍បន្តថា៖ អនុវត្តតាមគោលនយោបាយ​
កំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភាក្នុងការអនុវត្តកន្លងមកអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៅ
ទូទាំងខេត្តកំពង់ឆ្នាំងរក្សាបាននូវស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់យ៉ាង
ល្អប្រសើរជូនប្រជាពលរដ្ឋ។ឯកឧត្តមបានបន្តទៀតថាៈខេត្តបានធ្វើការអភិវឌ្ឍន៍
នូវហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលនានា ការធ្វើប្រទានកម្មជាកម្មសិទ្ធជូន
ប្រជាពលរដ្ឋ ផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្តកែលំអរជួសជុលផ្លូវ
ក្នុងទីរួមខេត្តនិងទីជនបទ និងបានដាក់បង្គោលភ្លើងបំភ្លឺសាធារណៈក្នុង
ទីរួមខេត្តកំពង់ឆ្នាំងហើយថ្មីៗនេះតាមគំនិតផ្តួចផ្តួចផ្តើមរបស់

សម្តេចចៅហ្វាវាំងបានកសាងសមិទ្ធផល២ធំៗសំរាប់គណបក្ស
គឺការិយាយល័យធ្វើការ១ខ្នងនិងអគារសាលប្រជុំថ្មី១ខ្នង ជាពិសេសបាន
ផ្សព្វផ្សាយអោយប្រជាពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិ
ខ្មែរនិងអោយប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បី
បោះឆ្នោតជ្រើសរើសតំណាងក្នុងនាមបំពេញកាតព្វកិច្ចជាពលរដ្ឋនៅរស់
នៅក្នុងសង្គម។ឯកឧត្តមក៏បានឡើងផងដែរពេលដែលសម្តេចអគ្គមហា
សេនាបតីតេជោហ៊ុនសែនអញ្ជើញចុះមកបំពេញបេសកកម្មនៅខេត្
តកំពង់ឆ្នាំងសម្តេចបានដោះស្រាយបញ្ហាប្រឈមជូនអាជីវករផ្សារលើ
និងដោះស្រាយបាននូវសំណូមពរជាច្រើនជូនដល់វិទ្យាល័យនានាក្នុងខេត្ត។

សម្តេចចៅហ្វាវាំងគង់សំអុលបានជំរុញអោយក្រុមការងារថ្នាក់កណ្តាល,
ខេត្ត,ស្រុក,ឃុំ,សង្កាត់ត្រូវតែបន្តសហការគ្នាធ្វើការអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន
អោយកាន់តែមានការរីកចំរើននិងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។មន្រ្តីគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ត្រូវបំរើសេវាសាធារណៈជូន
ប្រជាពលរដ្ឋអោយបានទាន់ពេលវេលានិងត្រូវដោះស្រាយអោយបាននូវ
បញ្ហាប្រឈមដែលជាតម្រូវចាំបាច់ជូនប្រជាពលរដ្ឋដែលនៅសេសសល់អោយ
បានឆាប់រហ័សតាមគ្រប់រូបភាពដោយស្របតាមច្បាប់កំណត់។

សម្តេចចៅហ្វាវាំងគង់សំអុលក៏បានមានប្រសាសន៍ផ្តាំផ្ញើអោយមន្រ្
តីគណបក្សប្រជាជននៅគ្រប់មូលដ្ឋានត្រូវផ្សព្វផ្សាយអោយប្រជាពលរដ្ឋ
ដែលគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណនិងទៅចុះឈ្មោះបោះឆ្នោតអោយ
បានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប។ត្រូវផ្សព្វផ្សាយអោយ
ប្រជាពលរដ្ឋអោយចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នានិងជៀស
អោយឆ្ងាយពីបទល្មើសផ្សេងៗដែលខុសច្បាប់៕vannak S4180058S4180057 S4180060 S4180061 S4180062 S4180063 S4180065 S4180071