ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តនិងលោកជំទាវព្រមទាំងមន្រ្តីរាជការអញ្ជើញចូលរួមកាន់បិណ្ឌទី១នៅវត្តអារញ្ញការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំង ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ​ ដែល​ត្រូវជា​ថ្ងៃ​កាន់បិណ្ឌ​វេន
​ទី​១ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង និង​​ លោកជំទាវ ព្រមទាំង
ឯកឧត្តមអភិបាលរងខេត្ត

ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ
ក្នុងក្រុងកំពង់ឆ្នាំងគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋ​​បានអញ្ជើញចូលរួម​កាន់បិណ្ឌ ​
វេន​ទី​១ នៅ​វត្ត​អារញ្ញការាម​ស្ថិត​ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង។

ក្នុង​ ពិធី​កាន់បិណ្ឌ​វេន​ទី​១នេះ​ផង​ដែរ ​ឯកឧត្តមឈួរច័ន្ទឌឿន និង លោកជំទាវ
ព្រមទាំងមន្រ្តីរាជ និង ប្រជាពលរដ្ឋ បាន​នាំ​យក​នូវ​ទេយ្យវត្ថុ​មួយ​ចំនួន និង​
បច្ច័យ​ចំនួន​៣.១១០.០០០​រៀល ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​អារញ្ញការាម ទុកកសាង សមិទ្ធផលក្នុងវត្ត ហើយ​បាន​វេរ​ប្រគេន​ចង្ហាន់ និង ​ទេយ្យវត្ថុ​
ដល់​ព្រះសង្ឃ អង្គក្នុងមួយៗសាដក១និង បច្ច័យមួយចំនួន។ លោកយាយជីតាជី
៤០នាក់ក្នុងម្នាក់ៗ ម៉ឺនរៀផងដែរ។ បន្ទាប់មកឯកឧត្តមឈួរច័ន្ទឌឿន និង
លោកជំទាវ ព្រមទាំងថ្នាក់ ដឹកនាំមន្រ្តីរាជការនិងប្រជាពលរដ្ឋបានបង្សុកូល​និង
​បាន​រាប់​បាត ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បង​ប្អូន​ជីដូន​ជីតា និង ញាតិកា​
ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី
ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់
ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយមន្រ្តីរាជការ និង ប្រជាពលរដ្ឋទាំងអស់ ជួបតែ
សេចក្តីសុខគ្រប់ៗគ្នា។

​ឯកឧត្តម បញ្ជាក់ថា៖ ពិធីបុណ្យ​ភ្ជុំ​បិណ្ឌជា​ពិធីបុណ្យ​​ប្រពៃណីខ្មែរមួយ
ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ផ្សេងៗទៀត ដែល​ប្រជាជន​ខ្មែរបាន​ប្រារព្ធ​ធ្វើ
ហើយ​ជា​រៀង​រាល់​ឆ្នាំ ពិធីបុណ្យ​ភ្ជុំបិណ្ឌ តែងតែ​ប្រារព្ធ​ធ្វើ​រយៈពេល ១៥​ថ្ងៃ ចាប់
ពី​ថ្ងៃ​១​រោច ខែ ភទ្របទ រហូតដល់​ថ្ងៃ​១៥​រោច ដែល​ពិធីបុណ្យ​នេះ គេ​ចាត់ទុកថា
​ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ និង ការ​ឧទ្ទិស​មគ្គផល​ជូន​ដល់​បុព្វការី​ជន ដែល
​បាន​ចែក​ឋាន​ទៅ ​ហើយ​អោយ​បាន​ទទួលកុសលផលបុណ្យ ព្រមទាំង​បាន​រួច​
ផុត​ពី​ បាបកម្ម​ទាំងឡាយ​ផង​ដែរ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុទៅធ្វើ
អត្តសញ្ញាណប័ណ្ណនិងទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាតាមការ
កំណត់របស់គ.ជ.ប។ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា
និងជៀសអោយឆ្ងាយពីបទល្មើសផ្សេងៗដែលខុសច្បាប់៕vannak

S4180036 S4180039 S4180042 S4180043 S4180044 S4180045 S4180047 S4180048 S4180050