ឯកឧត្តមសៀតគឹមលៀងអភិបាលរងខេត្តនិងជាប្រធានគណកម្មការរៀបចំបុណ្យជាតិ
និងអន្តរជាតិខេត្តកំពង់ឆ្នាំងបានជំរុញអោយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់
ត្រូវរក្សាអោយបានល្អនូវសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យជាតិផ្សេងៗ
ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ,ភ្ជុំបិណ្ឌខាងមុខនេះ។
ឯកឧត្តមបានជំរុញបែប
នៅក្នុងកិច្ចប្រជុំនាព្រឹកថៃ្ងទី១៥ខែកញ្ញាឆ្នាំ២០១៦នៅសាលប្រជុំសាលាខេត្ត
កំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីប្រធានអង្គភាពជុំវិញ
ខេត្ត,កងកំលាំងប្រដាប់អាវុធនិងអាជ្ញាធរដែនដីចូលរួមផងដែរ។ឯ
ឯកឧត្តមក៏បានជំរុញអោយគ្រប់អង្គភាពទាំងអស់ត្រូវរៀបចំក្នុងស្ថាប័នរបស់ខ្លួន
អោយមានសោភ័ណភាពល្អនិងអប់រំមន្រ្តីរាជការក្រោមឱវាទរបស់ខ្លួនអោយជៀសឆ្ងាយ
ពីគ្រឿងញៀននិងគ្មានផ្សែងបារីក្នុងអង្គភាពនិងទីសាធារណៈ។ឯកឧត្តមបានជំរុញអោយ
អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចត្រូវទប់ស្កាត់អោយបាននូវបទល្មើសផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួន
ជាពិសេសគឺក្នុងអំឡុងកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ៕vannak