ខេត្តកំពង់ឆ្នាំងផ្សព្វផ្សាយអនុក្រិត្យស្តីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬនៅកន្លែងសាធារណៈ


កំពង់ឆ្នាំង៖ ឯកឧត្តម សៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា៖
អនុវត្តតាមអនុក្រឹត្យលេខ៤៣ អនក្រ.បក ចុះថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ មន្រ្តីរាជ
ការយើង ប្រជាពលរដ្ឋយើង និងអាជីវករយើងត្រូវរួមគ្នាលប់បំបាត់កុំអោយមាន
ផ្សេងបារី នៅកន្លែងធ្វើការ កន្លែងសាធារណៈ អាហារដ្ឋាន ផ្ទះសំណាក់ និង
កន្លែងកំសាន្តនានា ។

ឯកឧត្តម បានថ្លែងបែបនេះនៅក្នុងសាលប្រជុំមន្ទីរ
សុខាភិបាលខេត្តកំពង់ឆ្នាំង ក្នុងពិធីប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ៤៣ អនក្រ.បក
របស់រាជរដ្ឋាភិបាល ស្តីពីវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិ តផលថ្នាំជក់
នៅកន្លែងធ្វើការឬនៅកន្លែងសាធារណៈ ដល់អាជ្ញាធរស្រុកក្រុងទាំង៨ មន្ទីរអង្គភាព
ជុំវិញខេត្ត និងម្ចាស់អាហារដ្ឋាននានា ដែលមានអ្នកចូលរួមសរុបជាង៧០នាក់។

 

ឯកឧត្តម សៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំងក៏ បានជំរុញ
ដល់មន្ទីរជំនាញ និងអាជ្ញាធរគ្រប់ស្រុកក្រុងក្នុងខេត្ត យកចិត្តទុកដាក់ផ្សព្វ
ផ្សាយអនុក្រិត្យនេះអោយបានទូលំទូ លាយដល់ប្រជាពលរដ្ឋ អាជីវករ និង
អាហារដ្ឋាន មុននិងឈានដល់ការអនុវត្តវិធានការផាកពិន័យ។ ទន្ទឹមនេះដែរ
ត្រូវយកខិតប័ណ្ណហាមជក់បារី  ទៅបិទផ្សព្វផ្សាយអោយបានគ្រប់ទីកន្លែង
ដែលហាមជក់បារី ដើម្បីអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ប្រកបដោយ
ប្រសិទ្ធភាព ព្រោះអនុក្រ្យនេះចូលជាធរមានចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦
នេះទៅហើយ។

សូមបញ្ជាក់ថា៖ នៅក្នុងមាត្រា៧ នៃអុក្រិត្យនេះបានចែងថា៖ គោលការ
ណែនាំនិងចាត់វិធានការចាំបាច់ផ្សេងៗ ទាក់ទងនិងទីកន្លែងហាមឃាត់ និង
កន្លែងហាមឃាត់ផ្សេងៗទៀត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង
សុខាភិបាល និងមាត្រា១៤ នៃអនុក្រិត្យនេះបានចែងថា៖ ជនណាមិនគោរព
តាមបទប្បញ្ញត្តិមាត្រ៧នៃអនុក្រិត្យនេះត្រូវពិន័យអន្តរការជាប្រាក់២ម៉ឺនរៀល
មាត្រា១៤  អ្នកគ្រប់គ្រងឬម្ចាស់កន្លែងធ្វើការ ឬម្ចាស់កន្លែងសាធារណៈ
(អាហារដ្ឋាន) មិនអនុវត្តតាមបទប្បញ្ញត្តិ មាត្រា៩ មាត្រា១០ និងមាត្រា១១
ត្រូវពិន័យអន្តរការជាប្រាក់៥ម៉ឺនរៀល ក្នុងករណីមិនរាងចាលត្រូវពិន័យទ្វេដង
បង់ចូលថវិកាជាតិ។

នៅក្នុងពិធីនេះដែរលោកស្រីគ្រូពេទ្យ ឃុល វិទ្យា ប្រធានផ្នែកលើក
កំពស់សុខភាពខេត្ត បានបកស្រាយពន្យល់អ្នកចូលរួមអំពីផលប៉ះពាល់របស់ថ្នាំជក់
និងផ្សេងបារី ដោយបានបញ្ជាក់ថា៖ អង្គការសុខភាពពិភពលោកបានស្រាវជ្រាវដឹងថា ក្នុង១ឆ្នាំៗក្នុងពិភពលោកអ្នកស្លាប់ដោយការជក់បារីនិងស្រូបផ្សែងបារីមានចំនួន៦លាន
នាក់។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាប្រជាពលរដ្ឋអ្នកជក់បារីបានខាតបង់ថិកាក្នុង
១ឆ្នាំៗចំនួន២០១លានដុល្លា។ នៅក្នុងពេលនោះដែរ លោក សំ ចាន់រិទ្ធ ជាមន្រ្តីនៅ
ក្នុងគណៈកម្មការអនាម័យសុវត្តិភាពចំណីអាហារខេត្ត ក៏បានអាននូវគោលការណែ
នាំមួយចំនួនរបស់ក្រសួងលុខាភិបាលដល់ម្ចាស់អាហារដ្ឋានក្នុងខេត្ត អោយ
ចូលរួមអនុវត្តអនុក្រិត្យនេះ ដោយត្រូវកែលំអរធ្វើអោយអាហារដ្ឋានរបស់ខ្លួន
មានអនាម័យចំណីអាហាល្អ សេវាល្អ អ្នកធ្វើការស្អាតបាត ដើម្បីសុខភាពអ្នក
ទទួលទាន។vannak

DSC05969 DSC05981 DSC05991