សិស្ស១.៨២៤នាក់បានប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិនៅក្នុងខេត្តកំពង់ឆ្នាំងក្នុងចំណោមបេក្ខជនសរុប៣.១៦១នាក់ ក្នុងនោះជាប់និទ្ទេសAបាន៧នាក់


កំពង់ឆ្នាំង៖ លទ្ធផលនៃការប្រឡងសញ្ញាប័ត្រទុតិយភូមិ ( បាក់ឌុប ) នៅក្នុង
ខេត្តកំពង់ឆ្នាំងគឺបេក្ខជនចំនួន១.៨២៤នាក់ បានប្រឡងជាប់ ក្នុងនោះមាន
បេក្ខជន៧នាក់ ស្រី២នាក់បានជាប់និទ្ទេសA ។

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ លោក ពេជ សំបូរ ប្រធានមន្ទីរអប់រំ
យុវជននិងកីឡា ខេត្តកំព ង់ឆ្នាំងបានអោយដឹងថា៖ បេក្ខជនដាក់
ពាក្យប្រឡងសញ្ញាប័ត្រទុតិយភូមិក្នុងឆ្នាំ២០១៦នេះនៅក្នុងខេត្តកំពង់ឆ្នាំង
សរុបមានចំនួន៣.១៦២នាក់ ស្រី១.៥៧២នាក់ មកពី១៨វិទ្យាលល័យ ក្នុង
នោះមានបេក្ខជនស្វៃ រិនចំនួន៤៥៣នាក់ ស្រី២៨៥៨នាក់ និងមកពីសាលា
បំពេញវិជ្ជាចំនួន៩៧នាក់ ស្រី២៧នាក់។ សម័យប្រឡ ងនៅថ្ងៃទី២២ ខែសីហា
ឆ្នាំ២០១៦ មណ្ឌលប្រឡងមាន៥មណ្ឌលគឺ  ១.វិទ្យាល័យព្រះបាទសុរាម្រឹតខាង
កើតមានបេក្ខជន៦៩៩នាក់ ស្រី៣៦ ១នាក់ ,  ២.វិទ្យាល័យព្រះបាទសុរាម្រឹតខាង
លិចមានបេក្ខជន៨៤៥នាក់ ស្រី៤៣០នាក់ ,  ៣.បឋមកំរូក្រុងត្បូងមានបេក្ខជន
៥២៤នាក់ ស្រី២៧៤នាក់  , ៤.បឋមគំរូក្រុងជើងមានបេក្ខជន៤០១នាក់ ស្រិ២១៣នាក់៥.វិទ្យាល័យក្រុងកំពង់ឆ្នាំងមានបេក្ខជន៦៩២នាក់ ស្រី២៩៤នាក់  ក្នុងនោះបេក្ខជនអវត្តមានមិនបានមកប្រឡងមានចំនួន៧៥នាក់ ស្រី៣៧នាក់។
លទ្ធផលនៃការប្រឡង បានប្រឡងជាប់១.៨២៤នាក់ ស្រី៩៥៩នាក់ ស្មើនិង
៧៧,៧០%  ក្នុងនោះទទលបាននិទ្ទេសA ចំនួន៧នាក់ ស្រី២នាក់
និទ្ទេសB ៧៨នាក់ ស្រី៤១នាក់  និទេ្ទសC ១៤៣នាក់ ស្រី៨០នាក់  និទ្ទេស
D ២២៥នាក់ ស្រី១១០នាក់E  និទ្ទេស ១៣៧១នាក់ ៧២៦នាក់ ។

ដោយឡែកបេក្ខជនប្រឡងជាប់និទ្ទេស ចំនួន៧នាក់នោះមានឈ្មោះ៖
១. គង់ សុ គន្ធា ស្រី រៀននៅវិទ្យាល័យហ៊ុនសែនរលាប្អៀរ បានពិន្ទុ៩៩,៩០៨ ,
២. ជា រិតថា  ស្រី រៀននៅវិទ្យាល័យក្រុងកំពង់ឆ្នាំងបានពិន្ទុ៩៩,៩០៨ ,
៣. ព្រឿង ភានុត ប្រុស វិទ្យាល័យព្រះបាទសុរាម្រឹត បានពិន្ទុ៩៩,៨៦១  ,
៤. សៅ សូរៃសិដ្ឋ ប្រុស  វិទ្យាល័យហ៊ុនសែនរលាប្អៀរ បានពិន្ទុ៩៩,៨៦១ ,
៥. ហេង ដូរ៉ង្គ ប្រុស វិទ្យាល័យព្រះបាទសុរាម្រឹត បានពិន្ទុ៩៩,៨៦១  ,
៦. ហេង លីហ្វ ប្រុស វិទ្យាល័យព្រះបាទសុរាម្រឹត បានពិន្ទុ៩៩,៨៦១ , និង
៧.ហ៊ុន ណារិត ប្រុស វិទ្យាល័យហ៊ុនសែនរលាប្អៀរ បានពិន្ទុ៩៩,៦០៧ ៕
vannak

1

DSC05879DSC05881