ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ ឆ្នាំង បានចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋ៦៦៧នាក់នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


នៅ​ព្រឹក​ថៃ្ងទី២៥ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ឈួរ ច័ន្ទ​ឌឿន អភិបាល​ខេត្ត​បាន​អញ្ជើញ​ចូលលរួម​សំណេះ​សំណាល​ និងចែក​អត្ដសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​៦៦៧​នាក់​នៅភូមិ​ច្រក​រមៀត ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង។ ក្នុង​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ​ សមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត អភិបាល​ស្រុក លោក​ លោក​ស្រី​ប្រធាន អនុប្រធាន​មន្ទីរ​ជុំ​វិញ​ខេត្ត​ផង​ដែរ។

 

ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​អភិបាល​ខេត្ត បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ថា៖ឲ្យ​ខិត​ខំ​បង្កបង្កើន​ផល​ទាន់​រដូវកាល​ដើម្បី​បាន​ភោគផល​សំរាប់​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំថៃ្ង ចូល​រួម​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់គ្នាៗ​ព្រោះ​អត្តសញ្ញាណប័ណ្ណ​មាន​សារៈសំខាន់​សំរាប់​យើង​ទាំងអស់​គ្នា​ សូម​ទៅ​ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​ទាំង​អស់​គ្នា​តាម​ការ​កំណត់​របស់​គ.ជ.ប.នា​ពេល​ខាង​មុខ សូម​កុំ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់ ត្រូវ​អប់រំ​កូន​ចៅ​ធ្វើ​យ៉ាង​ណា​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់​ខ្ពើម និង​មិន​ត្រូវ​ចាញ់​បោក​ពួក​អគតិ​មួយ​ចំនួន​ដែល​ដើរ​តែ​សន្យា​ហើយ​មិនបាន​ធ្វើ​អ្វី​ទាំង​អស់​នោះ​ទេ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង ខ្យល់ រន្ទះ ព្រោះ​ខែ​នេះ​ជា​រដូវ​វស្សា​ពេល​ធ្លាក់​ភ្លៀង​អាច​បណ្តាល​អោយ​មាន​ខ្យល់​កន្ត្រាក់​ធ្វើ​ឱ្យ​រលំផ្ទះ ធ្វើ​យ៉ាង​ណា​កុំ​អោយ​មាន​គ្រោះ​ថ្នាក់ ដោយ​រស់​នៅ​ស្អាត ហូប​ស្អាត និង​ផឹក
ទឹក​ស្អាត ជា​ពិសេស​ត្រូវ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី និង​អនុវត្ត​អោយ​បាន​តាម​អនុសាសន៍​របស់​សម្តេច​តេជោ​ហ៊ុន សែន គឺ(ថៃ្ង​នេះ ថៃ្ង​ស្អែក​កុំ​អោយ​មាន​គ្រោះ​ថ្នាក់​ចរាចណ៍​)។
1

2

3