កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរយៈពេល១០ថៃ្ងគិតពីថៃ្ងទី១ដល់ថៃ្ងទី១០ ខែមីនា ឆ្នាំ២០១៦


ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានជំរុញអោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាព អោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានយល់និងចូលរួមអនុវត្តអោយមានប្រសិទ្ធិភាពខ្ពស់នូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី មុននឹងធ្វើការផាកវិន័យ។ឯកឧត្តម បានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរយៈពេល១០ថៃ្ងគិតពីថៃ្ងទី១ ដល់ថៃ្ងទី១០ ខែមីនា ឆ្នាំ២០១៦ នារសៀលថៃ្ងទី១០ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

ឯកឧត្តមអភិបាលខេត្តបានជំរុញបន្តថា៖ទន្ទឹមនឹងលទ្ធផលការងារដែលសំរេចបានកន្លងមក សមត្ថកិច្ចត្រូវតែបន្តអនុវត្តធ្វើការផាកពិន័យមិនអាចលើកលែងបានអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព អ្នកបើកបរលើសល្បឿនកំណត់ អ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង អ្នកបើកបររថយន្ត និងអ្នកអង្គុយខាងមុខមិនពាក់ខ្សែក្រវ៉ាត់ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦យប់។ ឯកឧត្តមបានបន្តទៀតថា៖សមត្ថកិច្ចត្រូវធ្វើត្រួតពិនិត្យបន្តនៅពេលយប់ជាពិសេសអ្នកបើកបរទាំងម៉ូតូ និងរថយន្តក្រោមឥទ្ធពលគ្រឿង
ស្រវឹង និងលើសល្បឿនកំណត់ ត្រូវធ្វើការផាកពន័យអោយបានតឹងរឹងតាមច្បាប់កំណត់។

នៅចុងបញ្ចប់ ឯកឧត្តមឈួរ ច័ន្ទឌឿនក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចត្រូវធ្វើការត្រួតពិនិត្យអោយបានជាប់ជាប្រចាំនូវអាវុធជាតិផ្ទុះ ដើម្បីទប់ស្កាត់កុំអោយមានចោរលួចចោរប្លន់
គ្រឿងញៀនជាពិសេសទប់ស្កាត់អោយបាននូវអំពើជួញដូរមនុស្សនៅក្នុងមូលដ្ឋានរបស់ខ្លួន។ឯកឧត្តមក៏ផ្តាំផ្ញើបន្តទៀតថាសុំអោយអង្គភាពពាក់ព័ន្ធអាជ្ញាធរដែនដី និងសមត្ថកិច្ចត្រូវស្រង់ស្ថិតិយានយន្តនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានច្បាស់ហើយរៀបចំពិធីជួបសំណេះសំណាលជាមួយ
អ្នកបើកទាំងម៉ូតូឌុប និងរថយន្តដឹកជញ្ជូនគ្រប់ប្រភេទអោយបានមុនថៃ្ងទី២០ ខែមីនា ឆ្នាំ២០១៦នេះ។

តាមរបាយការណ៍របស់របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកពិនិត្យឃើញថា៖ប្រជាពលរដ្ឋ៧០ភាគរយបានយល់ដឹងចូលរួមគោរពច្បាប់បានត្រឹមត្រូវដូចជាការពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរពេលថៃ្ងហើយពេលយប់បាន៣៣ភាគរយ។មានប្រជាពលរដ្ឋ៦៥ភាគរយបាន
ភ្ញាក់រលឹកចូលមកបង់ប្រាក់ពិន័យទៀតផង។

1

2

3

4