កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គម្រូ​ថ្មី​ ឆ្នាំ២០១៥ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ដ​ឆ្នាំ២០១៦ នៅ​ខេត្ត​កំពង់​ឆ្នាំង


នៅព្រឹកថៃ្ងទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មីជូនប្រជាពលរដ្ឋឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៦ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរក្រុង ស្រុកទាំង៨ផងដែរ។

 

ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ជម្រុញឲ្យអាជ្ញាធររដែនដី ត្រូវសហការជាមួយសមត្ថកិច្ចចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលនៅសេសសល់ឲ្យបានចប់នៅថៃ្ងទី៣១ ខែមីនា ឆ្នាំ២០១៦។ ក្នុងនោះដែរ ឯកឧត្តម អភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ការបន្ដចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មីនេះ ត្រូវពន្លឿនធ្វើជូនពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ព្រោះអត្តសញ្ញាណប័ណ្ណជាការបង្ហាញឲ្យដឹងពីសញ្ជាតិខ្មែរ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា៖អត្តសញ្ញាប័ណ្ណនេះ
ក៏ជាការធានាសិទិ្ធសេរីភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗអាចយកទៅប្រើប្រាស់បានដោយស្របច្បាប់ ធានាផលប្រយោជន៍ប្រជាពលរដ្ឋម្នាក់ៗក្នុងការចូលបំរើការងារផ្សេងៗទាំងក្នុងវិស័យរដ្ឋ និងឯកជនបានដោយស្របច្បាប់ និងសម្រាប់ចូលរួមចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតជ្រើសតំណាងរបស់ខ្លួនផងដែរ។

 

ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរ និងសមត្ថកិច្ចត្រូវផ្សព្វផ្សាយតាមគ្រប់រូបភាពឲ្យប្រជាពលរដ្ឋដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណឲ្យធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នាៗ និងទាន់ពេលវេលាតាមការកំណត់ ហើយតម្លៃសេវាទៀតសោតគឺមិនត្រូវយកលើសពីច្បាប់កំណត់ដែលចេញដោយអន្ដរក្រសួងឡើយ។

 

លោកឡូវ ម៉ាលី ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា៖ក្នុងឆ្នាំ២០១៥ប្រមូលទិន្នន័យបានចំនួន១៦៦.៩៤១នាក់ ស្រីចំនួន៩២.៣៥៥នាក់ បញ្ជូនទិន្នន័យបានចំនួន១០៦.៣៣០នាក់
ស្រី៥៩.៣៥១នាក់ អត្តសញ្ញាណប័ណ្ណផលិតរួចបានចំនួន១៤៦. ៩៣៧នាក់ ស្រី៨៣.៨៩៦នាក់ចែកអត្តសញ្ញាណប័ណ្ណគម្រូថ្មីជូនប្រជាពលរដ្ឋបានចំនួន១១៦. ០៩៥នាក់ ស្រី៦៦.០៣៩នាក់និងប្រជាពលរដ្ឋដែលមិនទាន់បានផ្តល់ចំនួន៦៨.៤១៣នាក់ ស្រី៣៣.៦៣១នាក់ មូលហេតុមកពីធ្វើចំណាកស្រុក អ្នកកាន់អត្តសញ្ញាណប័ណ្ណគម្រូចាស់មិនទាន់អស់សុពលភាព និងអ្នកមិនទាន់បានមកធ្វើ។

១

៦

៣

២

៤

៥

៧

៨