កិច្ច​ប្រជុំ​សាមញ្ញលើក​ទី១៩ អាណត្តិ​ទី២ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់​ឆ្នាំង


នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី២ ក្រោមអធិបតីភាព លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សៀត គឹមលៀង អភិបាលរងខេត្ត។

 

ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ទីចាត់ការសាលាខេត្ត និងមន្ត្រីការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្ត សរុប ៤២នាក់។

 

ប្រធានសំខាន់ៗ ដែលត្រូវបានអង្គប្រជុំលើកយកមកពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំរួមមាន៖
១.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត។
២.របាយការណ៍ សកម្មភាពគ្រប់វិស័យប្រចាំខែធ្នូ របស់រដ្ឋបាលខេត្ត។
៣.កម្មវិធីនិយោគបីឆ្នាំរំកិល (២០១៦-២០១៨) របស់រដ្ឋបាលខេត្ត។
៤.ផែនការសកម្មភាព៣ខែ(មករា-មីនា) ២០១៦។
៥.ដីកាស្តីពីការផ្តល់សេវារដ្ឋបាល នៅសាលាខេត្ត។
៦.ផែនការអន្តរាគន៍អភិវឌ្ឍន៍ស្ថាប័នសាលាខេត្ត ឆ្នាំ២០១៦។
៧.បញ្ហាផ្សេងៗ។

១

២

៣

៤

៦

៧

៨

៩

១០