កិច្ច​ប្រជុំ​ប្រចាំខែរបស់គណៈបញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង


គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែវិច្ឆិកា ឆ្នាំ២០១៥ និងលើកទិសដៅបន្ត នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត។ កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូង ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត ប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុក។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន ៖ ១. បូកសរុបលទ្ធផលការងារខែវិច្ឆិការបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងផ្សព្វផ្សាយផែនការបន្ត, ផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តស្ដីពីការបង្កើតក្រុមការងារជំនួយការអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ទូទៅនៅតាមរោងចក្រ សហគ្រាស និងរោងសិប្បកម្មដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ៥ក្នុងខេត្ត។

ឯកឧត្ដមអភិបាលខេត្តបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញ ក្នុងការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយនៅទូទាំងខេត្ត និងចូលរួមអភិវឌ្ឍខេត្តលើគ្រប់វិស័យ។ ឯកឧត្ដមបានជំរុញឲ្យបន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចជំនាញរៀងៗខ្លួនបន្ថែមទៀត ដើម្បីអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើនថែមទៀត។

បញ្ហាដែលត្រូវយកចិត្តទុកដាក់រួមមាន ៖ បញ្ហាសន្តិសុខជាតិ សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ បង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, បន្តតាមដាន និងចុះអន្តរាគមន៍លើការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ, យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, បន្តជំរុញការងាររៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាពក្នុងខេត្ត និងបញ្ហាផ្សេងៗមួយចំនួនទៀត។

១

២

៣

៥

៤

៦

៧

៨