វគ្គបណ្ដុះ​បណ្ដាល​ឯកសារ​បច្ចេក​ទេស​ស្ដី​ពី​ការ​ចូល​រួម​របស់​ប្រជា​ពល​រដ្ឋ​នៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ


នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្តកំពង់ឆ្នាំង មានបើកវគ្គបណ្ដុះបណ្ដាលឯកសារបច្ចេកទេសស្ដីពីការចូលរួមរបស់ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
វគ្គបណ្ដុះបណ្ដាលនេះ បានដំណើរការក្រោមអធិបតីភាពឯកឧត្តម ម៉ែន ធឿន សមាជិកក្រុមប្រឹក្សាខេត្តតំណាងលោកជំទាវ ដោក សុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហ៊ី ណាតអភិបាលរងខេត្ត លោក អ៊ុយ រម្យមនា ប្រធានគ្រប់គ្រងកម្មវិធីជាតិប្រចាំខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពសាលាខេត្ត និងមន្ត្រីបច្ចេកទេសមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកំពង់ឆ្នាំង។

១

២

៣

៤