នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្តកំពង់ឆ្នាំង មានបើកវគ្គបណ្ដុះបណ្ដាលឯកសារបច្ចេកទេសស្ដីពីការចូលរួមរបស់ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
វគ្គបណ្ដុះបណ្ដាលនេះ បានដំណើរការក្រោមអធិបតីភាពឯកឧត្តម ម៉ែន ធឿន សមាជិកក្រុមប្រឹក្សាខេត្តតំណាងលោកជំទាវ ដោក សុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហ៊ី ណាតអភិបាលរងខេត្ត លោក អ៊ុយ រម្យមនា ប្រធានគ្រប់គ្រងកម្មវិធីជាតិប្រចាំខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពសាលាខេត្ត និងមន្ត្រីបច្ចេកទេសមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកំពង់ឆ្នាំង។