កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆមាស​ទី១​ ឆ្នាំ​២០១៥ របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង


ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៥ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ដំណើរការ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​សកម្មភាព​ការងារ​ឆមាស​ទី​១ និង​លើក​ទិស​ដៅ​ឆមាស​ទី២ ឆ្នាំ​២០១៥ ។ កិច្ច​ប្រជុំ​ដំណើរការ​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ ក្រោម​អធិបតីភាព​ លោក​ជំទាវ ដោក សុទ្ធា ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង ​ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត និង​មាន​ការ​ចូល​រួម​ពី​ឯកឧត្ដម លោក​ជំទាវ​អភិបាល​រង​ខេត្ត លោក​ប្រធាន​សាលា​ដំបូង ព្រះ​រាជ​អាជ្ញា ស្នងការ មេ​បញ្ជាការ​កង​កម្លាំង​ទាំង​បី​ប្រភេទ លោក​នាយក​/​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត លោក លោក​ស្រី​ប្រធាន​មន្ទីរ អង្គភាព លោក​ប្រធាន​ក្រុម​ប្រឹក្សា អភិបាល​ក្រុង ស្រុក នាយក​ទីចាត់ការ និង​មន្ត្រី​រាជការ​សាលា​ខេត្ត អធិការ មេបញ្ជាការ​កង​កម្លាំង​ទាំង​បី​ប្រភេទ​ក្នុង​ស្រុក មេ​ឃុំ ចៅ​សង្កាត់ នាយ​ប៉ុស្តិ៍​រដ្ឋបាល ស្មៀន​ឃុំ សង្កាត់​ទាំង​៦៩​ទូទាំង​ខេត្ត​សរុប​ជាង ៣០០នាក់។

កិច្ច​ប្រជុំ​បាន​ពិនិត្យ និង​ពិភាក្សា​លើ​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ក្នុង​ឆមាស​ទី​១​របស់​រដ្ឋបាល​ខេត្ត និង​ស្វែង​រក​ចំណុច​ខ្លាំង ចំណុច​ខ្សោយ ដាក់​ចេញ​វិធានការ​ថ្មីៗ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ក្នុង​ឆមាស​ទី​២​ឆ្នាំ​២០១៥ និង​បណ្ដា​ឆ្នាំ​ខាង​មុខ។

ឯកឧត្ដម ឈួរ ច័ន្ទឌឿន បាន​សង្កត់​ធ្ងន់​ថា ៖

ទោះ​បី​លទ្ធផល​ការងារ​ល្អ​ក្ដី ឬ​ចំណុច​ខ្វះ​ខាត សេស​សល់ ខុស​ឆ្គង​ក្ដី ទាំង​អស់​នេះ​គឺ​សុទ្ធ​តែ​ស្ថិត​នៅ​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់ គ្រប់​ផ្នែក​ទាំងអស់។ គ្មាន​លទ្ធផល​ណា​ដែល​កើត​ឡើង​ឯក​ឯង ដោយ​គ្មាន​ការ​ដឹកនាំ ចង្អុល​ការ​នោះ​ឡើយ ហើយ​ក៏​គ្មាន​ការ​ខ្វះ​ខាត ខុស​ឆ្គង​ណា ដែល​កើត​ឡើង​ដោយ​ឯក​ឯង​ដោយ​គ្មាន​ការ​ប្រព្រឹត្ត ឬ​ធ្វេស​ប្រហែស​នោះ​ដែរ វៀរ​លែង​តែ​គ្រោះ​មហន្តរាយ​ធម្មជាតិ។ អ្វី​ៗ​ទាំង​អស់​គឺ​ស្ថិត​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ទាំងអស់​គ្នា។

1

2

3

6

14

9

10

11

12

13

7