អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ជួយ​ជួសជុល​ផ្ទះ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់


ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥ កង​កម្លាំង​នគរបាល​ រួមជាមួយកម្លាំងអាវុធ​ហត្ថ​ យុវជនសហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ជួយ​ជួស​ជុល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាក់​រលំ​ដោយ​សារ​ខ្យល់​កន្ត្រាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​ភូមិ​ខ្លែង​ពណ៌ ឃុំ​ត្រងិល ស្រុក​កំពង់លែង។

ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត តែង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ថ្នាក់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ត្រូវ​ជួយ​យក​អាសារ​ប្រជា​ពលរដ្ឋ​ដែល​ជួប​ការ​លំបាកដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ទាំងអស់។

តួនាទី​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​គឺ​ជា ​អ្នក​បម្រើ​របស់​ប្រជាជន

1

2

3

4

5