អាជ្ញាធរខេត្តកំពង់ឆ្នាំងប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ « សូមចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានយើងគ្រឿងញៀន »


កំពង់ឆ្នាំង៖  ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង
ជាប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងគ្រឿ ងញៀនខេត្ត បានថ្លែង


នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំង
គ្រឿងញៀន ថា៖ ការប្រើប្រាស់គ្រឿងញៀនធ្វើអោយខូចសុខភាព
បាត់បង់ប្រាក់កាក់ បាត់បង់ការសិក្សា បាត់បង់ការងារធ្វើ  បង្កផល
ប៉ះពាល់ដល់គ្រួសារ និងសហគមន៍ បង្កអំពើហឹង្សាក្នុងគ្រួសារ ក្នុង
សង្គមជាតិ ប្រព្រឹត្តអំពើចោរកម្ម លួច ឆក់ ប្លន់ និងអំពើឧក្រិដ្ឋកម្ម
ផ្សេងៗទៀត  ដែលនាំអោយមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃ និងបង្កផលប៉ះពាល់ជាច្រើនទៀតដល់សន្តិសុខសណ្តាប់ធ្នាប់សាធា
រណៈ និងការអភិវឌ្ឍន៍សង្គមជាតិ   ហេតុនេះ  « សូមចូលរួមទាំង
អស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានយើងគ្រឿងញៀន »
។  កម្មវិធីនេះបានធ្វើឡើងនៅក្នុងសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង
ដោយមានការចូលពី សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការជុំវិញ
ខេត្ត អាជ្ញាធរក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ សរុបមាន
ចំនួន១១៦២នាក់។

ឯកឧត្តមបានបន្តថា៖ តាមរបាយការណ៍ថ្នាក់ជាតិ  នៅក្នុងកម្ពុជា
រហូតមកដល់ឆ្នាំ២០១៧នេះ យើងបានរកឃើញ មានប្រជាពលរដ្ឋជាង
២ម៉ឺននាក់ បានប្រើប្រាស់គ្រឿងញៀន  ដែលក្នុងនោះមានប្រមាណ
១ម៉ឺននាក់ បានធ្លាក់ខ្លួនចូលរួមជាមួយជនខិលខូចធ្វើសកម្មភាជួញដូរ
គ្រឿងញៀន និងធ្វើបទល្មើសផ្សេងៗទៀតនៅក្នុងសង្គម។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់
ប្រជាពលរដ្ឋទាំងអស់ស្វែងយល់អោយបានច្បាស់អំពីគ្រឿងញៀន និង
ចូលរួមអោយកាន់តែសកម្មថែមទៀត ជាមួយអាជ្ញាធរ និងសមត្ថកិច្ចនៅ
គ្រប់មូលដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់ អោយកាន់តែមានប្រសិទ្ធភាព
រាល់ការលួចលាក់ផលិត កែឆ្នៃ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់
ប្រភេទ។ ចំពោះមាតាបិតា អាណាព្យាបាលសូមពង្រឹងការទទួលខុស
ត្រូវថែមទៀត ក្នុងការអប់រំកូនចៅអោយឆ្ងាយពីគ្រឿងញៀន។ ករណី
សង្ស័យឬបានដឹងថា កូនចៅពាក់ពន្ធ័និងគ្រឿងញៀន ត្រូវណែនាំអោយ
បញ្ឈប់ជាបន្ទាន់ និងត្រូវលើកទឹកចិត្តអោយទៅព្យាបាលបន្សាបជាបន្ទាន់
កុំទុកអោយនៅបង្កគ្រោះថ្នាក់ដល់ក្រុមគ្រួសារ និងសហគមន៍។

ដោយឡែក ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំសិក្សាគ្រប់កំរិត លោកគ្រូ អ្នកគ្រូ
ត្រូវយកចិត្តទុកដាក់រៀបចំយន្តការកសាងជនបង្គោល ដើម្បីអប់រំណែ
នាំដល់សិស្ស និសិត្សអោយគេយល់ច្បាស់ពីគ្រឿងញៀន និងចូលរួមបង្ការ
ទប់ស្កាត់រាល់បញ្ហាដែលពាក់ពន្ធ័និងគ្រឿងញៀន។ ចំណែក គ្រប់ស្ថាប័ន
អង្គភាពនិង អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុដាក់ពព្រឹងយន្តការ  លើកកំពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព
បទបញ្ជារលេខ ០១  ឆ្នាំ២០១៧ ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបង្កើន
ភាពជោគជ័យថែមទៀត ក្នុងការកាត់បន្ថយបទល្មើសគ្រឿងញៀន និងបទ
ល្មើលផ្សេងៗទៀតនៅក្នុងមូលដ្នានរបស់ខ្លួន។

នៅក្នុងពិធីនេះដែរ លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត បានអាន
របាយការណ៍បូកសរុបកិច្ចប្រតិបត្តិការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន
រយះពេល៦ខែ ដើមឆ្នាំ២០១៧ សម្រេចបាន៖  ធ្វើការផ្សព្វផ្សាយស្តីពីផលប៉ះ
ពាល់និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន តាមរយះវេទិការសាធារណៈ
តាមកម្មវិធីសិក្សានានា  តាមរោងចក្រ និងតាមកម្មវិធីផ្សេងៗ  សរុបចំនួន
១០៦៤លើក  ដោយមានអ្នកចូលរួមសរុបចំនួន១៦៧.១៦៨នាក់  ស្រី៨៧.៣៦៧នាក់  និងបានចុះចែកខិតបណ្ណ័ខ្លឹមសារអប់រំគ្រឿងញៀនបាន ចំនួន ៤៧៧៤សន្លឹក ។

វិធានការអនុវត្តច្បាប់  បង្ក្រាបបាន៧៤ករណី  ឃាត់ខ្លួនមនុស្សចំនួន
២០១នាក់  ស្រី២១នាក់  ដកហូតគ្រឿងញៀន មេតំហ្វេតាមីនទម្ងន់ ៨៦,០៦ក្រាម
ម្សៅកេតាមីន ០.៤៧ក្រាម  កញ្ឆាក្រៀម ១៨.៩៧ក្រាម  និងរថយន្តម៉ូតូ កង់
ទូរសព្ទ័ និងឧបករណ៍ សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀត។
ដោយឡែកមន្ទីរពេទ្យបង្អែកទាំង៣ក្នុងខេត្ត បានផ្តល់សេវាបន្សាបព្យាបាល
ដល់អ្នកញៀនគ្រឿងញៀនចំនួន១៧លើក មានមនុស្ស៨៨នាក់  ស្រី៤នាក់  ក្នុងនោះដែរការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត  បានបញ្ជូនអ្នក
ញៀនគ្រឿងញៀន ទៅមណ្ឌលកែប្រែនិងស្តារនីតិសម្បទា តាមការស្នើសុំ
របស់អាណាព្យាបាលបានចំនួន៣នាក់៕vannak

DSC00746 DSC00749 DSC00752 DSC00755 DSC00756 S5060007 S5060010