សម្តេចចៅហ្វាវាំងគង់សំអុលអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១.២៤៥គ្រួសារនៅឃុំពាមឆ្កោកស្រុកជលគីរី


កំពង់ឆ្នាំង ៖ នៅព្រឹកថៃ្ងទី២២ខែមេសា ឆ្នាំ២០១៧ សម្តេចចៅហ្វាវាំង
គង់សំអុល  សមាជិកអចិន្រ្តយ៍ណៈកម្មាធិការកណ្តាលគណបក្សប្រជាជន


កម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំងបានអញ្ជើញ
ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំពាមឆ្កោកស្រុកជលគីរី
ខេត្តកំពង់ឆ្នាំងចំនួន១.២៤៥គ្រួសារ ដោយមានការចូលរួមពីឯកឧត្តម
គុយ សុផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
,ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង
ឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ឃុំចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះសម្តេចចៅហ្វាវាំង
គង់ សំអុល បានថែ្លងថា៖គោលនយោបាយការដឹកនាំរបស់គណបក្ស
ប្រជាជនកម្ពុជាគឺធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ  និងដើម្បីប្រជាជន  ដែលកន្លងមក គណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជនបានបោះឆ្នោត
គាំទ្រជានិច្ច  ហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានថ្នាក់
ដឹកនាំជាច្រើនជាមន្ត្រីរបស់គណបក្សប្រជាជន  បានធ្វើអោយប្រទេស
ជាតិមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

សម្តេចចៅហ្វាវាំងបានមានប្រសាសន៍បន្តទៀតថា៖គណបក្សប្រជាជន
គឺជាគណបក្សតែមួយគត់ដែលបានរំដោះប្រទេសជាតិ ប្រជាជនអោយរួច
ផុតពីរបបប្រល័យពូជសាសន៍  ប៉ុល ពត។ គណបក្សប្រជាជនបានយកវប្ប
ធម៌សន្ទនាចរចាស្វែងរកសន្តិភាពជា មួយ សម្តេច សីហនុ និងជាអ្នកយាង
សម្តេច សីហនុ  ចូលប្រទេស គ្រងរាជសម្បត្តិឡើងវិញ ជាពិសេសចុងក្រោយ
នេះដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោសែនបានរំលាយ
អង្គការចាត់តាំងពួកខ្មែរក្រហមចោលទៅស្រុង បានបង្រួបបង្រួមជាតិ
ខ្មែរតែមួយ ធ្វើប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យមានសុខសន្តិភាព
និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ន។

សម្តេចចៅហ្វាវាំងគង់សំអុលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមត្រៀម
ឯកសារតាមការកំណត់របស់គ.ជ.បនិងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុម
ប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនាអោយបានគ្រប់គ្នានិងអំពាវនាវដល់ប្រជា
ពលរដ្ឋចូលរួមក្នុការថែរក្សាសន្តិភាពទោះស្ថិតក្នុងតម្លៃណាក៏ដោយ។សម្តេចក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋកុំធ្វើចំណាកស្រុកខុសច្បាប់,កុំប្រព្រឹត្តបទ
ល្មើសខុសច្បាប់ជលផលកំណត់,ចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវអប់រំកូនចៅ
អោយខិតខំរៀនសូត្រនិងជៀសអោយឆ្ងាយពីគញរឿងញៀនជាពិសេសត្រូវខិត
ខំថែទាំសុខភាពដោយរស់នៅស្អាត ហូបស្អាតនិងផឹកទឹកមានអនាម័យល្អដើម្បី
សុខភាពនិងកាត់បន្ថយការចំណាយក្នុងគ្រួសារផងដែរ៕vannak

17990856_738387406349473_2023964921405202372_n 18010205_738387343016146_2867223398893326748_n 18010797_738387509682796_1436280159643860244_n 18033410_738387476349466_917260906917731050_n 18034234_738387316349482_2581709368972330566_n