ឯកឧត្តមឈួរច័ន្ទឌឿនអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធកុដិ១ខ្នងក្លោងទ្វារនិងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រលងមេត្រីបានកសាងអស់ជាង៧៤.៩០០ដុល្លាដាក់អោយប្រើប្រាស់ជាផ្លូវការ


កំពង់ឆ្នាំង៖កុដិ១ខ្នង,ក្លោងទ្វារនិងសមិទ្ធផលនានារបស់វត្តជ្រលងមេត្រី
ស្ថិតនៅក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង  ខេត្តកំពង់ឆ្នាំង បាន


ចំណាយទឹកប្រាក់កសាងអស់ចំនួន៧៤.៩០០ដុល្លា ត្រូវបានសម្ភោធ
ដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថៃ្ងទី១៨ខែមេសាឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឈួរច័ន្ទឌឿនអភិបាល
ខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតចេងញ៉ាន់
អភិបាលរងខេត្ត,ឯកឧត្តមកែវ ពៅប្រធានមន្ទីរសាធារណៈការនិងដឹក
ជញ្ជូនខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីនិងប្រជាពលរដ្
ឋចូលរួមចំនួន៤១០នាក់ផងដែរ។

លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែង បានអានរបាយការណ៍
ស្វាគមន៍ដោយបានបញ្ជាក់ថា៖ជ្រលងមានផ្ទៃដីសរុបចំនួន១២.០០០មមាន
ព្រះចៅអធិការ១អង្គ,ព្រះសង្ឃ១០អង្គ,អាចារ្យ៣នាក់និងគណៈកម្មការ១៣នាក់។កុដិថ្មី១ខ្នងនេះមានទទឹង៩និងបណ្តោយ២៩ម៉ែត្រត្រូវបានចាប់ផ្តើមកសាង
ពីថៃ្ងទី០៥ខែវិច្ឆិកាឆ្នាំ២០១៦និងរួចជាស្ថាពរដាក់សម្ពោធប្រើប្រាស់នៅថ្ងៃនេះ
អស់ទឹកប្រាក់សរុបចំនួន៧៤.៩០០ដុល្លាជាថវិកាបានការចូលរួមបច្ច័យពីអង្គ
ឋិនរបស់ឯកឧត្តមត្រាំអ៊ីវតឹកនិងពីសប្បុរសជនក្នុងប្រទេស,ក្រៅប្រទេសនិង
ពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមផងដែរ។លោកសំចាន់ថនក្នុងនាមអាជ្ញាធរ
ដែនដីសូមថ្លែងអំណរគុណដ៏ជ្រាវជ្រៅចំពោះការចូលរួមពីសម្តេចឯកឧត្តម
លោកជំទាវនិងសប្បុរសជនទាំងអស់ដែលបានជួយកសាងសមិទ្ធផលនានា
ក្នុងជ្រលងមេត្រីនេះអោយមានការរីកចំរើនដល់បច្ចុប្បន្ននេះសំរាប់ទុកអោយ
ពុទ្ធបរស័ទទុកជាកន្លែងគោរពបូជា។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន
អភិបាលខេត្តកំពង់ឆ្នាំង បានមានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ឯកឧត្តម
ត្រាំ អ៊ីវតឹក និងថ្លែងនូវការ កោតសរសើរ ចំពោះមន្រ្តីអាជ្ញាធរដែនដី ព្រះសង្ឃ
គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរួបរួមសាមគ្គីគ្នា កសាងបាននូវសមទិ្ធផលជាច្រើនក្នុងទីអារាមនេះ ។ឯកឧត្តមបានមានប្រសាសន៍
បញ្ជាក់ទៀតថា ក្នុងរយៈពេល៣៨ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជំនះ៧មករា
ព្រះរាជាណាចក្រកម្ពុជា មានការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹងស្មានមិនដល់ ។
ពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្រ្គាម និង អំពើប្រល័យ
ពូជសាសន៍ បានក្លាយមកជាទឹកដីកំពុងអភិវឌ្ឍន៍មានការរីកចំរើនលើគ្រប់វិស័យ
ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ហើយការរីកចំរើនទាំងនេះបានដោយសារការ
ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែន ដែលជា
ប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាពិសេសនយោបាយនយោបាយ
ឈ្នះឈ្នះសម្តេចតេជោសែនជានាយករដ្ឋមន្រ្តីបានធ្វើប្រទេសជាតិមានស្ថេរភាព
សន្តិភាពគ្មានតំបន់អប្បគមន៍គឺយើងរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់
ព្រះមហាក្សត្រតែមួយ មានបាវចនាតែមួយ ជាតិសាសនាព្រះមហាក្សត្រ។

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូបត្រៀមឯកសារតាមការកំណត់
របស់គ.ជ.បនិងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី
៤ខែមិថុនាអោយបានគ្រប់គ្នានិងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុការថែរក្សា
សន្តិភាពទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមក៏បានផ្តាំផ្ញើអោយប្រជាពលរដ្
ឋកុំធ្វើចំណាកស្រុកខុសច្បាប់,កុំប្រព្រឹត្តបទល្មើសខុសច្បាប់ជលផលកំណត់,ចូល
រួមគោរពច្បាប់ចរាចរណ៍ ត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រនិងជៀសអោយ
ឆ្ងាយពីគញរឿងញៀនជាពិសេសត្រូវខិតខំថែទាំសុខភាពដោយរស់នៅស្អាត ហូប
ស្អាតនិងផឹកទឹកមានអនាម័យល្អ។

នៅចុងបញ្ចប់ឯកឧត្តមបានបំពាក់គ្រឿងឥស្សរិយយសជូនដល់ព្រះចៅ
អធិការវត្តជ្រលងនិងសប្បុរសជន។ឯកឧត្តមក៏បានឧបត្ថម្ភថវិកាដល់រៀបចំពិធី
៤.៨២៦.០០០រៀលដល់ព្រះចៅអធិការ,សមត្ថកិច្ចនិងបានចែកអំណោយជូនប្រជា
ពលរដ្ឋដែលបានចូលរួមនិងបានកាត់ខ្សែបូរសម្ភោធកុដិនិងសមិទ្ធផលនានា
ដាក់អោយប្រើប្រាស់ចាប់ពីថៃ្ងនេះតទៅ៕vannak
S4750029 S4750031 S4750034 S4750037 S4750039 S4750044 S4750045 S4750046 S4750047 S4750051 S4750052 S4750054 S4750055 S4750057 S4750058 S4750059 S4750060 S4750061