សង្ក្រានឆ្នាំថ្មីរយៈពេល៣ថៃ្ងរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំលេងល្បែងប្រជាប្រីយ៍ដោយមានចូលរួមជាង១ម៉ឺននាក់


កំពង់ឆ្នាំង ៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរកា
នព្វស័ក ព-ស២៥៦១ គ-ស២០១៧រយៈពេល៣ថៃ្ងចាប់ពី ថ្ងៃទី១៤

ខែមេសាឆ្នាំ២០១៧ដល់ថៃ្ងទី១៦ខែមេសាឆ្នាំ២០១៧សង្រ្កានខេត្តកំពង់
ឆ្នាំងនៅសួនកុមារមុខសាលាខេត្តកំពង់ឆ្នាំងរដ្ឋបាលខេត្តកំពង់ឆ្នាំង
សហការជាមួយអង្គភាពជុំវិញខេត្តកំពង់ឆ្នាំងនិងក្រុមតន្រ្តីសម័យ
សិរីមង្គលខេត្តបាន រៀបចំពិធីលេងល្បែងប្រជាប្រីយ៍អបអរសាទរ
បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។

លោកជំទាវប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖
ល្បែងប្រជាប្រីយ៍ដែលលែងរយៈពេល៣ថ្ងៃនេះមានដូចជា ល្បែងវាយក្អម,
បោះអង្គុញ, ទាញព្រ័ត, លាក់កន្សែង,ចោលឈូង,លោតបាវ ,រាំវង់,រ៉ាំក្បាច់
។ល។លោកជំទាវបានបន្តទៀតថាៈដោយយោងតាមអនុសាសន៍របស់
ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង ការរៀបចំសង្រ្កានឆ្នាំនេះ
គឺដើម្បីជាលើកទឹកចិត្តដល់មន្រ្តីរាជការកងកំលាំងប្រដាប់អាវុធ លោកគ្រូ
អ្នកគ្រូ សិស្សានុសិស្ស ក្រោយបានបំពេញការងាររាងៗខ្លួនអស់រយៈពេល
ពេញមួយឆ្នាំក្នុងការបំពេញតាមតួនាទីនិងភារកិច្ចរៀងៗខ្លួនដើម្បីប្រទេស
ជាតិនិងសង្គមគ្រួសារដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បី
អភិវឌ្ឍន៍ប្រទេសជាតិនិងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។លោកជំទាវបានបន្តថាៈក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហា
សេនាបតីតេជហ៊ុនសែនបានធ្វើអោយប្រទេសកម្ពុជាសុខសន្តិភាពបាន
ផ្តល់នូវភាពសុខសាន្តដូចសព្វថ្ងៃនេះសន្តិភាពបានផ្តល់នូវភាពរីកចម្រើន
លូតលាស់ផ្នែកសេដ្ចកិច្ចក្នុងរង្វង់ ៧ %និងសន្តិភាពបានផ្តល់់អោយប្រជា
ពលរដ្ឋមានឱកាសដើរកម្សាន្តគ្រប់ទីកន្លែងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
ជានាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ថែរក្សានូវកេរ្តិ៍ដំណែលរបស់ដូន
តាយើងហើយបាននូវសិល្បៈវប្បធម៌មួយចំនួន ជាបេតិកភណ្ឌ័ពិភពលោក
ជាបន្តបន្ទាប់ទៀតផង។

លោកជំទាវអភិបាលរងខេត្តក៏បានបញ្ជាក់ផងដែររយៈពេលបីថ្ងៃនេះមិន
មានអ្វីកើតឡើងឡើយគឺអាជ្ញាធរខេត្តបានធានាសន្តិសុខនិងសុវត្ថិភាពជូន
ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង។ចំពោះករណីចរាចរណ៍វិញ
កើតឡើងតិចតួចមិនបណ្តាលអោយមានមនុស្សបាត់បង់ដល់ជីវិតឡើយ។

លោកជំទាវក៏បានផ្តាំផ្ញើប្រជាពលរដ្ឋជាពិសេសប្អូនៗយុវជនយុវនារីដែល
ជាទំពាំងស្នងឬស្សីនិងជាកូនខ្មែរជំទាន់ក្រោយត្រូវខិតខំថែរក្សាសន្តិភាព
មិនត្រូវជឿការឃោសនាបោកប្រាស់ពួកអគតិដើម្បីអំណាចនិងបក្សពួក
ខ្លួនមួយក្តាប់តូចប៉ុណ្ណោះទេនិងត្រូវចូលរួមថែរក្សាសម្បត្តិវប្បធម៌របស់ជាតិ
ខ្មែរយើងអោយបាននៅគង់វង្សសំរាប់បន្តវេនទុកអោយកូនចៅជំនាក់ក្រោយ។vannak

17855326_1891070344472987_8231037829421502329_o 17861548_733018196886394_6352983042888557090_n 17861581_733691140152433_1841667754766607315_n 17884098_733018036886410_1758044139930964631_n 17903491_733694953485385_1339733786051127793_n 17903571_733694893485391_8900839961414008839_n 17903985_733017973553083_6419763463033903438_n 17904092_1891612467752108_2185519345589415005_n 17904256_733691376819076_471026738335331546_n 17904348_733181176870096_6329780573924422760_n 17904353_733991450122402_2603187800637404148_n 17904439_733982280123319_3266519502036321519_n 17904452_733198926868321_8045370582803524329_n 17904452_733695026818711_7898470121941229279_n 17918077_1891070351139653_8455079618238496367_o 17951604_733694793485401_60082800607434088_n 17952021_734190140102533_3128910393375480990_n 17952477_733018090219738_844132681534588007_n 17952562_734189916769222_1889676454194375790_n 17952732_734189013435979_3486734714844798568_n 17952748_733694716818742_3414075512372838248_n 17952777_1891612451085443_318825129184233616_n 17952798_1892646237664467_9061159766906715719_n 17952846_733691023485778_2495212767532529670_n 17966678_1891612437752111_1099497411677129055_o 17966681_1891070244472997_1822423914123645333_o 17972202_1891069897806365_1543136717265723902_o 17973746_1891069741139714_2257136461514969992_o 17990986_734079966780217_6423881001144794232_n 17992118_733991206789093_6559006003767102949_n