ឯកឧត្តមឈួរច័ន្ទឌឿនអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងស្រុករលាប្អៀរ


កំពង់ឆ្នាំង៖ ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានជំរុញដល់
អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ

អោយបានទាន់ពេលវេលានិងយកចិត្តទុកដាក់រក្សាទឹកទុកអោយប្រជា
ពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់និងធ្វើស្រែប្រាំងក្នុងពេលទឹកទន្លេឡើង
ធំជាងឆ្នាំមុនៗនិងអោយបានទាន់រដូវ។ឯកឧត្តមបានជំរុញបែបនេះ
នាព្រឹកថៃ្ងទី១៧ខែតុលាឆ្នាំ២០១៦ក្នុងពិធីជួបសំណេះសំណាលជា
មួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅស្រុករលាប្អៀរ។

ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍បន្តថា៖អាជ្ញាធរគ្រប់លំដាប់
ថ្នាក់ក្នុងស្រុករលាប្អៀរត្រូវចូលរួមបំរើសេវាជូនប្រជាពលរដ្ឋនិងដោះស្រាយ
បញ្ហាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ត្រូវកាត់បន្ថយបញ្ហា
ប្រឈមនិងទំទាស់របស់ប្រជាពលរដ្ឋនៅកាន់តែតិចហើយមិនត្រូវអោយ
បញ្ហាទំទាស់កាន់តែមានច្រើនឡើងក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

ឯកឧត្តមឈួរច័ន្ទឌឿនបានមានប្រសាសន៍ជំរុញអោយអាជ្ញាធរដែនដីគ្រប់
លំដាប់ថ្នាក់ក្នុងស្រុករលាប្អៀរ  ត្រូវយកចិត្តទុកដាក់អប់រំប្រជាពល
រដ្ឋនៅក្នុងដែនដីទទួលខុសត្រូវរបស់ខ្លួនអោយយល់ដឹងនិងចូលរួមគោ
រពច្បាប់ អនុវត្តច្បាប់ទូទៅរបស់ជាតិ  ការកែទម្រង់ស៊ីជម្រៅថ្នាក់ក្រោម
ជាតិ  និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ
ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលដែលមានសម្តេច
អគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយ
ដល់ប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បី
បំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសតំណាងរបស់ខ្លួន
នៅពេលខាងមុខនេះ៕vannak

14625460_621695341352014_1056278305_n 14628150_621695278018687_179540596_n 14686200_621695301352018_1219544651_n 14686496_621695274685354_923019218_n 14699699_621695311352017_1887525167_n 14741723_621695324685349_527980745_n