កំពង់ឆ្នាំង៖ លោកជំទាវកែច័ន្ទមុនីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងបានថ្លែងថា៖
មនុស្សចាស់មានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការកសាងគ្រួសារ សហគមន៏
ការអប់រំមនុស្សជំនាន់ក្រោយ អំពីទំនៀមទម្លាប់ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍ
ភូមិឃុំ ដូចជាការកសាងផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ការជីកស្រះទឹក អណ្តូង
ប្រឡាយទឹក ការដាំឈើ និងការផ្សះផ្សាវិវាទក្នុងគ្រួសារជាជាដើម ។ លោកជំទាវ
បានថ្លែងបែបនេះ ក្នុងពិធី ប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរ
ជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ និងពិធីសម្ពោធដាក់ប្រើប្រាស់សាលប្រជុំថ្មីរបស់
មន្ទីរសង្គមកិច្ចខេត្ត នារសៀលថ្ងៃទី១៤ ខែតុ លា ឆ្នាំ២០១៦នៅមន្ទីរសង្គមកិច្
ចខេត្តកំពង់ឆ្នាំង ដោយការអញ្ជើញចូលរួមពីលោកជំទាវប៉ាល់យឿនអភិបាល
រងខេត្តនិងមានមនុស្សចាស់ជានិវត្តន៍ជន និងមនុស្សចាស់ក្រីក្រចូលរួមប្រមាណ
ជាង១០០នាក់។
លោកជំទាវតំណាងរាស្រ្តបានថ្លែងបន្តថា៖ ថ្វីបើការប្រារព្ធពីធីនេះ ខេត្តកំពង់ឆ្នាំង
មានការធ្វើយឺតយ៉ាវក្នុងការពិធីខាងលើនេះបន្តិចពិតមែន ប៉ុន្តែក៏យើងបានធ្វើដែរ ដោយមានការរៀបចំរបស់មន្ទីរសង្គមកិច្ចខេត្ត ក្រោមប្រធានបទ( សមាគមមនុស្ស
ចាស់គឺជាយន្តការដ៏សំខាន់ជួយអភិវឌ្ឍន៍សុខុមាលភាពមនុស្សចាស់ក្នុងសហគម
និងសង្គមជាតិ)។
លោកជំទាវកែច័ន្ទមុនីបានបញ្ជាក់ថា៖ គ្រួសារគឺជាកោសិកាមួយរបស់សង្គម ដែល
មានជីដូន ជីតា មាតា បិតា អាណាព្យាបាល កូនចៅ ដែលពួកគាត់បានខិតខំចិញ្ចឹម
បីបាច់ អប់រំកូនចៅ ដើម្បីអោយក្លាយជាពលរដ្ឋល្អ ដោយរក្សាបានវប្បធម៌ ប្រពៃណី
ទំនៀមទម្លាប់របស់ជាតិ រួមចំណែកក្នុងការអភិវឌ្ឍន៏សង្គមជាតិ ពីមួយជំនាន់ទៅមួយ
ជំនាន់ ព្រមទាំងបានបន្សល់នូវស្នាដៃ និងបទពិសោធន៏ល្អៗជាច្រើន សម្រាប់មនុស្ស
ជាតិជំនាន់ក្រោយរៀនសូត្រ និងអនុវត្តន៏តាម។ ទាំងអស់នេះបានបង្ហាញថា
មនុស្សចាស់ គឺជាប្រភពធនធានដ៏មានសារៈប្រយោជន៏សំខាន់ណាស់ សម្រាប់
ការអភិវឌ្ឍ និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលន
យោបាយជាតិរបស់រាជរដ្ឋភិបាលកម្ពុជា ។
ការប្រារព្ធទិវា នេះគឺ ជាការរួមចំណែក ផ្សព្វផ្សាយលើកកំពស់ការយល់ដឹងអំពី
តួនាទីដ៏សំខាន់របស់មនុស្សចាស់ ដែលបានខិតខំប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សា
អប់រំទូន្មានប្រៀនប្រដៅកូនចៅអោយក្លាយជាពលរដ្ឋល្អ កូនចៅល្អ និងធន ធាន
មនុស្សប្រកបដោយសមត្ថភាព ដែលជាកម្លាំងចលករមិនអាចខ្វះបាន និងត្រូវ
ខិតខំថែទាំសុខភាពអោយម៉ាំមួន ដើម្បីរួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិអោយ
មានភាពរីកចំរើនលើគ្រប់វិស័យ ។
ក្នុងពិធីនេះ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង បានអានសារ
លិខិតលេខ០១៨ចុះថៃ្ងទី០២ខែកញ្ញាឆ្នាំ២០១៦របស់សម្តេចអគ្គមហាសេនាបតីតេ
ជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជាក្នុងឱកាសទិវាមនុស្សចាស់
កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថៃ្ងទី១ខែតុលាឆ្នាំ២០១៦។ រយៈពេលកន្លងមក
ប្រទេសកម្ពុជាយើងបានបង្កើតច្បាប់ និងបញ្ញាត្តិជាច្រើនផ្តោតលើសុខុមាលភាព
គ្រួសារ ដូចជា៖ ក្រមរដ្ឋប្ប វេណី ច្បាប់ពន្លូតកូន ច្បាប់ស្មុំកូន ច្បាប់ទប់ស្កាត់អំ
ពើហឹង្សាក្នុងគ្រួសារ គោលនយោបាយស្តីពីការពន្យាកំណើត ច្បាប់ប្រឆាំងការ
ជួញដូរមនុស្ស ។ល។
នៅក្នុងកម្មវិធីនេះលោកជំទាវតំណាងរាស្រ្តខេត្តកំពង់ឆ្នាំង បានចែកអំណោយ
លើកទឹកចិត្ត ដល់មនុស្សចាស់ ដែលបានចូលរួម ចំនួន៨៤នាក់ ដោយក្នុងម្នាក់ៗ
ទួលបានឃីតមួយកញ្ចប់មាន អាវយឺត១,កន្សែងពោះគោ១, សារុង១,ច្រាស់និងថ្នាំ
ដុសធ្មេញ ១សម្រាប់ផងដែរ៕vannak