និសិត្សស្ម័គ្រចិត្តជួយបណ្តុះបណ្តាលបណ្តាញទំនាក់ទំនងសង្គមនៅតាមទីជនបទក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ឆ្លើយតបតាមតំរូវការចាំបាច់ក្នុងការទាក់ទងតាមបណ្តាញសង្គម ដែលកំពុងមានការរីកចំរើនលើវិស័យព័ត៌មានវិទ្យា ក្នុងប្រទេស ក្នុងតំបន់ និង
លើពិភពលោក និសិត្សស្ម័គ្រចិត្តចំនួន២៤រូប មកពីតាមសកលវិទ្យាល័យនានា បានស្ម័គ្រចិត្តចុះបណ្តុះបណ្តាលផ្នែកបណ្តាញទំនាក់ទំនងសង្គម ដល់មន្ត្រី
រាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្ស
នៅតាមទីជនបទក្នុងខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០
ខែកញ្ញា ឆ្នាំ២០១៦ អោយចេះប្រើប្រាស់នូវបណ្តាញសង្គមទាំងនោះ ងាយ
ស្រួលក្នុងការទាក់ទងគ្នា ទទួលបានព័ត៌មានឆាប់រហ័ស។

ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍
(បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានបញ្ជាក់អោយដឹងថា៖ កម្មវិធីបណ្តុះបណ្តាលបណ្តាញទំនាក់ទំនងសង្គមជូនដល់មន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សនៅតាមទីជនបទ
ក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ គឺជាលើកទី១ហើយគិតចាប់ពីថ្ងៃទី១០ ខែសីហា
ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។ វគ្គដំបូងនេះមាននិសិត្សស្ម័គ្រចិត្តចំនួន២៤រូប
ដែលបានចុះឃុំគោលដៅចំនួន៦ ក្នុងនោះមាននៅក្នុងស្រុកកំពង់លែង៣ឃុំ
និងស្រុកទឹកផុសចំនួន៣ឃុំ និងបានបណ្តុះបណ្តាលដល់មន្ត្រីរាជការ កងកម្លាំង
យុវជន ប្រជាពលរដ្ឋ និងសិស្សសរុបទាំងអស់ប្រមាណជិត៦០០នាក់។ មុខវិជ្ជាដែលក្រុមនិសិត្សស្ម័គចិត្តបានធ្វើការបណ្តុះបណ្តាល គឺសំរាប់សិស្ស
វិទ្យាល័យ និងអនុវិទ្យាល័យ មានមុខវិជ្ជាគណិតវិទ្យា ភាសាអង់គ្លេស និងការ
ប្រើប្រាស់ICT ជាមូលដ្ឋាន។ សំរាប់មន្ត្រីរាជការ កងកម្លាំង និងយុវជននៅតាម
ភូមិនីមួយៗ បានបណ្តុះបណ្តាលការប្រើប្រាស់កម្មវិធីការិយាល័យ និងការងារ
ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន
មានប្រសាសន៍ថា៖ កម្មវិធីអ្នកស្ម័គចិត្តICTកម្ពុជានេះ គឺជាគំនិតផ្តួចផ្តើម
របស់ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ដែលបង្កើតឡើងក្នុងគោល
បំណង២ជាចំបង គឺទី១. ដើម្បីគាំទ្រគោលនយោបាយរបស់ក្រសួង
ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលក្នុងការបំផុស និងជំរុញការបញ្ជ្រៀបការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមអោយ
បានទូលំទូលាយ ជាពិសេសដល់តំបន់ជនបទ ដែលជាគោលនយោបាយ
បានដាក់ចេញនៅក្នុងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍នៅកម្ពុជាឆ្នាំ២០២០។
ទី២. ដើម្បីបំផុសចលនាយុវជនជានិសិត្សនៅតាមសកលវិទ្យាល័យនានា
អោយមានការចូលរួមក្នុងការងារស្ម័គចិត្ត ការងារអភិវឌ្ឍន៍ ចែករំលែកនូវ
ចំណេះដឹងដែលគាត់មានដល់អ្នកវជតិចជាង ជាពិសេសអ្នកដែលរស់នៅ
តាមទីជនបទដាច់ស្រយាល មិនទាន់មានការយល់ដឹងពីការប្រើប្រាស់បច្ចេក
វិទ្យាព័ត៌មានវិទ្យាអោយទូលំទូលាយនៅឡើយ ម្យ៉ាងទៀតដើម្បីអោយយុវជន
យើងមកផ្សាភ្ជាប់ខ្លួនទៅនឹងជីវិតជាក់ស្តែងជាមួយប្រជាពលរដ្ឋនៅតាមទី
ជនបទ។

ឯកឧត្តមបានបន្តថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ
រាជាណាចក្រកម្ពុជាសម្តេចបានជំរុញណាស់ដល់មន្ត្រីថ្នាក់ក្រោម
និងប្រជាពលរដ្ឋចេះប្រើប្រាស់នូវបណ្តាញទំនាក់ទំនង ដើម្បីអោយ
បានជ្រួតជ្រាបនូវព័ត៌មានផ្សេងៗ ដូចជាព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍
របស់ប្រទេសជាតិ ហើយម្យ៉ាងទៀតដែលសំខាន់បំផុត គឺសម្តេចអាចបាន
ដឹងលឿនពីទុក្ខលំបាក និងតំរូវការរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង
នៅក្នុងប្រទេសកម្ពុជា៕vannak

DSC00410 DSC00414 DSC00421