សម្ដេចចៅហ្វាវាំង គង់ សំអុលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យសកម្មភាពបូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៣៥០ហិកតា នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង


ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមសម្ដេចឪ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យសកម្មភាពបូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៣៥០ហិកតា នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋនៅមូលដ្ឋានមានក្ដីសប្បាយរីករាយឥតឧបមា ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងបានគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា នៅគ្រប់ទីកន្លែង។

១

២

៣

៤

៥

៦

៧

៩

១០

៨