នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម អ៊ុន សំអុលប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម
កម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខ និងនាំយកអំណោយចែកជូន កម្មការិនីចំនួន៤៧នាក់ ក្នុងនោះស្រ្តីមានផ្ទៃពោះ២នាក់ បានរងរបួសស្រាលទាំងអស់គ្នា កំពុងសំរាកព្យាបាលនៅក្លីនិចឯកជន តែ វណ្ណា ស្ថិតនៅក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច បន្ទាប់ពីកម្មការិនីទាំងអស់ខាងលើនេះ បានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះលើរថយន្តៗបានបើកបរដាច់ចង្កូតធ្លាក់ចូលប្រឡាយកាលពីម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។
អំណោយដែលបានចែកជូនកម្មការិនីទាំង៤៧នាក់ខាងលើនេះ ម្នាក់ៗទទួលបាន៖ មី១កេះ ទឹកដោះគោឆៅ៦កំប៉ុង , ស្ករសកន្លះគីឡូ , និងថវិកាចំនួន៣ម៉ឺនរៀល។