កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរបេសកកម្មរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា ដែលដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានកម្មការ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវគណៈប្រតិភូគណៈកម្មការ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត។
ដំណើរបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដោយផ្តោតលើបញ្ហាសុខភាពសាធារណៈ។