ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៥ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្ដមគុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង និងមានការអញ្ជើញចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម សៀត គឹមលៀង អភិបាលរងខេត្ត លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកលោកស្រី មន្រ្ដីរាជការជុំវិញខេត្ត ស្រុក ឃុំ ភូមិ បានអញ្ជើញដាក់បិណ្ឌវេនទី១២ នៅស្រុកបរិបណ៌ចំនួន ៧ វត្ត ស្ថិតក្នុងឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
វត្តទាំង៧ រួមមាន៖ វត្តគ្រោះ ស្ថិតក្នុងភូមិកន្សែង វត្តសម្ដេចមុនី ស្ថិតក្នុងភូមិដក់ពរវត្តនន្ទត្រសក់ ស្ថិតក្នុងភូមិត្រពាំងពោធិ៍វត្តល្បើករង្សី ស្ថិតក្នុងភូមិល្បើក វត្តសិរីសួស្ដី ស្ថិតក្នុងភូមិសិរី វត្តស្នោ ស្ថិតក្នុង ភូមិស្នោ វត្តអង្គ ស្ថិតក្នុងភូមិអង្គ ក្នុងនោះក៏មានអញ្ជើញចូលរួម ពីសំណាក់ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។